ជាតិ
អត្ថបទពាណិជ្ជកម្ម
លោក យឹម ចាន់មករា ទទួលបានពានរង្វាន់របស់ក្រុមហ៊ុនបណ្តាញសង្គមមួយ ដែលមានអ្នកគាំទ្ររាប់លាននាក់
24, Aug 2023 , 10:22 am        
រូបភាព
ក្នុងឆ្នាំ២០២៣ នេះ លោក យឹម ចាន់មករា ហៅ Parady Phyrakon កើនប្រជាប្រិយភាពជាខ្លាំងក្នុងបណ្តាញសង្គម មិនត្រឹមតែ Influencer ប៉ុណ្ណោះទេ ក៏ជាតា​រា TikTok និង Facebook ដែលទទួលបានពាន TikTok Star ផងដែរ។ ការផ្តល់ពាននេះ គឺសម្រាប់អ្នកដែលមាន Followers គាំទ្រច្រើនៗក្នុងប្រទេសកម្ពុជា ព្រោះថាគ្រប់​វី​ដេ​អូរបស់គាត់ ​ពេលបង្ហោះ​ម្ដង​ៗមាន​អ្នក​ចូល​ចិត្តទស្សនា​ និង​តែងតែឱ្យបេះដូងជាច្រើនផងដែរ។

គិត​មក​ដល់​ពេល​នេះ គណនី TikTok របស់ Parady Phyrakon មាន​អ្នក​តាមដាន​រហូត​ទៅ​ដល់ ៣ លាន​នាក់ និង Like 76.7 M  ដែល​ជា​ចំនួន​មួយ​ដ៏​ច្រើន​លើសលប់​ផង​ដែរ រួមជាមួយ Facebook Page ដែលមានអ្នកគាំទ្រជាង 300K ។
 
មិនត្រឹមតែប៉ុណ្ណោះ Parady Phyrakon ក៏​ជា Content Creator ម្នាក់​តែងតែ​បង្កើត​វី​ដេ​អូ​បែប​កំប្លែង​ៗ អប់រំ ជា​ច្រើន​ហើយ​សន្ទុះ​នៃ​ការ​គាំទ្រ Parady Phyrakon មានការ​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួ​យ​ថ្ងៃ ។
  


ថ្មី​ៗ​នេះ លោក Parady Phyrakon បាន​លេចមុខ​ជា BA របស់ក្រុមហ៊ុនសម្រស់ធារ៉ាផង​ដែរ ដែល​ជាផលិតផលកំពុងពេញនិយមក្នុងប្រទេសកម្ពុជា។ មិន​ត្រឹមតែ​ជា​អ្នក​ផលិត​វី​ដេ​អូ​ក្នុង TikTok ដ៏​ល្បី​ម្នាក់ លោក Parady Phyrakon ក៏​ជា​មនុស្ស​ចូល​ចិត្ត​ធ្វើបុណ្យ ចែករំលែក​ក្តី​ស្រឡាញ់​ទៅ​កាន់​សហគមន៍ តាម​រយៈ​កិច្ច​ការងារ​សប្បុរសធម៌​ជា​ច្រើន ដូច​ជា ការ​ចូលរួម​ជួយ​កុ​មារ​កំព្រា មនុស្ស​ចាស់ និងប្រជាជន​ខ្សត់ខ្សោយ៕
 
(អត្ថបទពាណិជ្ជកម្ម)
 




© រក្សាសិទ្ធិដោយ thmeythmey.com