ជាតិ
សង្គមជាតិ
លោក តារារិទ្ធិ៖ ប្រជាជាតិអាស៊ាន មានចិត្តល្អ និងចេះជួយយកអាសា
28, Aug 2023 , 10:00 am        
រូបភាព
លោក ទីវ តារារិទ្ធិ កំពុងថតរូបជាមួយពលរដ្ឋខ្មែរ នៅមន្ទីរពេទ្យកុមារអង្គរ ក្រុងសៀមរាប។
លោក ទីវ តារារិទ្ធិ កំពុងថតរូបជាមួយពលរដ្ឋខ្មែរ នៅមន្ទីរពេទ្យកុមារអង្គរ ក្រុងសៀមរាប។
សៀមរាប៖ ចំណាយពេលជិត៣ខែ លោក ទីវ តារារិទ្ធិ បានបញ្ចប់បេសកកម្មជិះកង់ ទៅកាន់ប្រទេសចំនួន៦ ដើម្បីរៃអង្គាសថវិកាបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរ ក្រុងសៀមរាប។ ប្រទេសដែលលោកបានឆ្លងកាត់មាន វៀតណាម, ឡាវ, ថៃ, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី និងសិង្ហបុរី។ ជិះកង់ឆ្លងកាត់ប្រទេសទាំងនេះ ក្រៅពីបានជួបបញ្ហាមួយចំនួនហើយនោះ លោក តារារិទ្ធិ ក៏បានទទួលការជួយយកអាសាពីប្រជាជនប្រទេសទាំងនោះដែរ។ លោកបាននិយាយដូច្នេះ៖ «ប្រជាជាតិអាស៊ាន ជាប្រជាជាតិដែលមានចិត្តល្អ និងជួយយកអាសា»។

 
 
ព័ត៌មានពិសា្ដរពីការជិះកង់របស់ លោក ទីវ តារារិទ្ធិ សូមលោកអ្នកនាងទស្សនាបទសម្ភាសដូចខាងក្រោម៖ 
 

បន្ទាប់ពីចំណាយពេលជិត៩០ថ្ងៃ ដោយការជិះកង់ក្នុងរយៈចម្ងាយរហូតដល់ ៩ ៧៥០គីឡូម៉ែត្ររួចមក បុរសដើមកំណើតខេត្តសៀមរាបរូបនេះ រៃអង្គាសថវិកាពីសប្បុរសជនបាន ចំនួន ៥៦ ២៥៧ដុល្លារអាម៉េរិក ដើម្បីផ្តល់មន្ទីរពេទ្យកុមារអង្គរ​ ដែលកំពុងការខ្វះខាត ខណៈមានកុមារ​កម្ពុជាជាច្រើន កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យនេះ។​
 
ការជិះកង់របស់លោក ទីវ តារារិទ្ធិ នៅតំបន់អាស៊ីអាគ្នេយ៍នេះ ក្រៅពីមានគោលដៅរៃអង្គាសប្រាក់ជួយមន្ទីរពេទ្យហើយនោះ ក៏មានគោលគំនិតជំរុញសក្ដានុពលទេសចរណ៍ ធនធានធម្មជាតិ  និងការផ្តល់ភាពជាគំរូក្នុងនាមជាយុវជនកម្ពុជាផងដែរ។ លោក  ទីវ តារារិទ្ធិ ទទួលបានការកោតស្ញប់ស្ញែងពីពលរដ្ឋខ្មែរ និងបរទេសគ្រប់មជ្ឈដ្ឋាន ជាពិសេស​ជាសំណាងមន្ទីរពេទ្យកុមារអង្គរ លើឆន្ទៈ​ និងការមុតមាំរបស់លោក ក្នុងការជួយកុមារកម្ពុជា៕ 

Tag:
 ThmeyThmey
  ទីវ តារារិទ្ធិ
  ជិះកង់ក្នុងអាស៊ាន
  សៀមរាប
  មន្ទីរពេទ្យកុមារអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com