ជាតិ
អត្ថបទពាណិជ្ជកម្ម
ចូលរួមជាមួយពិព័រណ៍ព័ត៌មានសាលានៅប្រទេសអូស្ត្រាលី AEAS ដើម្បីស្វែងយល់ពីតម្រូវការ និងឱកាសសម្រាប់កូនៗលោកអ្នក
28, Aug 2023 , 1:59 pm        
រូបភាព
តើលោកអ្នកកំពុងពិចារណាក្នុងការបញ្ជូនកូន​របស់អ្នកទៅសិក្សាកម្រិតបឋមសិក្សាដល់វិទ្យាល័យនៅបរទេសមែនទេ? ស្វែងយល់ពីឱកាសដ៏អស្ចារ្យ​ដែល​សាលារៀននៅប្រទេសអូស្រ្តាលីផ្តល់ជូននៅថ្ងៃពិព័រណ៍ព័ត៍មានសាលា​នៅ​ប្រទេសអូស្ត្រាលី​ ដែលរៀបចំឡើងនៅ សណ្ឋាគារ Hyatt Regency ភ្នំពេញ នៅថ្ងៃទី ១០ ខែកញ្ញា​ខាងមុខនេះ។
  • គន្លឹះនៃឱកាសដ៏អស្ចារ្យ
ក្នុងអំឡុងពេលកម្មវិធីនេះ លោកអ្នកនឹងទទួលបានព័ត៍មានបន្ថែមទាក់ទងអំពីប្រទេសអូស្ត្រាលី ដែលជាជម្រើសដ៏ពិសេសសម្រាប់ការសិក្សានៅបរទេស។ ជួបជាមួយអ្នកតំណាងមកពីសាលា ដែលនឹងផ្តល់ព័ត៌មានដ៏ទូលំទូលាយអំពីកម្មវិធីសិក្សារបស់សាលានៅអូស្ត្រាលី ស្តង់ដារនៃការអប់រំ ការចំណាយលើការសិក្សានៅបរទេស និងផ្លូវអនាគតដ៏ល្អដែលវិញ្ញាបនបត្រវិទ្យាល័យអូស្ត្រាលីផ្តល់ជូន ដែលនឹងនាំសិស្សានុសិស្សទៅកាន់សាកលវិទ្យាល័យល្បីៗទូទាំងពិភពលោក។ 
 
AEAS អ្នកជំនាញដ៏គួរឱ្យទុកចិត្តរបស់អ្នក នឹងចែករំលែកព័ត៌មានសំខាន់ៗអំពីការធ្វើតេស្ត ការជ្រើសរើសសាលារៀន កម្រិតឆ្នាំសិក្សាដែលសមស្រប និងជំនាញភាសាអង់គ្លេស។ ស្វែងយល់អំពីការធ្វើតេស្ត AEAS និងភាពងាយស្រួលក្នុងការចុះឈ្មោះចូលរៀនសាលានាៗ។  
  • ស្វែងយល់ពីសាលាលំដាប់កំពូលនៅប្រទេសអូស្ត្រាលី
ជួបជាមួយសាលាឯកជនកំពូលៗនៅថ្ងៃពិព័រណ៍ព័ត៌មាន និងស្វែងយល់ពីអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់សាលានីមួយៗ ហើយលោកអ្នកក៏អាចស្វែងយល់បន្ថែមអំពីប្រភេទសាលា​ ក៏ដូចជាជម្រើសកន្លែងស្នាក់នៅផ្សេងៗ។ សាលានៅប្រទេសអូស្ត្រាលី ដែលដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍​នេះរួមមាន មហាវិទ្យាល័យ Beaconhills (VIC), មហាវិទ្យាល័យ John Paul International College (QLD), Melbourne Girls Grammar (VIC), PLC Sydney (NSW), សាលា St. Paul (QLD), សាលា St. Stephen (WIA) និងមហាវិទ្យាល័យ Wesley (VIC) ។
 
នៅពេលនិយាយអំពីសុខុមាលភាពរបស់កូនលោកអ្នក ប្រទេសអូស្ត្រាលីគឺជាកន្លែងដ៏ល្អសម្រាប់សិស្សអន្តរជាតិ។​ លោកអ្នកនឹងអស់ការព្រួយបារម្មណ៍ ថាកូនៗរបស់អ្នកនឹងទទួលបានការមើលថែ និងគាំទ្រយ៉ាងដិតដល់ក្នុងដំណើរការសិក្សារបស់ពួកគេ។ បន្ថែមពីនេះទៅទៀត លោកអ្នកអាចស្វែងយល់បន្ថែម​អំពីថ្លៃសិក្សា ដែលសមស្របទៅនឹងតម្រូវការ និងថវិការរបស់អ្នក។
  • ការអប់រំតាមស្តង់ដារអន្តរជាតិ
ប្រព័ន្ធអប់រំរបស់សាលានៅប្រទេសអូស្ត្រាលី​ មានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងពិភពលោកដោយសារភាពល្អឥតខ្ចោះ ដោយក្នុងនោះរួមមាន គ្រូបង្រៀនដ៏ឆ្នើម កម្មវិធីសិក្សាដ៏ល្អ បច្ចេកវិទ្យាទំនើប និង​សម្ភារៈ​​​​ទំនើបៗ ដែលបង្កើតបរិយាកាសសិក្សាដ៏ល្អប្រសើរ។ សិស្សា​នុសិស្សអាចជ្រើសរើសប្រភេទនៃការអប់រំ រួមទាំងបរិញ្ញាបត្រអន្តរជាតិ (IB) វិញ្ញាបនបត្រពីប្រទេសអូស្ត្រាលី និងជម្រើសនៃការអប់រំវិជ្ជាជីវៈផ្សេងៗ។ និស្សិតអន្តរជាតិទទួលបានការគាំទ្រយ៉ាងទូលំទូលាយក្នុងការអភិវឌ្ឍជំនាញផ្ទាល់ខ្លួន និងជំនាញសិក្សាសំខាន់ៗ ដោយធានាបាននូវភាពជោគជ័យរបស់ពួកគេនៅក្នុងពិភពសាកលភាវូបនីយកម្ម។ លើសពីនេះទៀត ការផ្តល់ជំនួយប្រឹក្សានឹងជួយសិស្សក្នុងការជ្រើសរើសឱកាសការងារដ៏ល្អបំផុតនាពេលអនាគត ។
 
ប្រសិនបើអ្នកចាប់អារម្មណ៍រាល់នូវអ្វីដែលសាលានៅប្រទេសអូស្ត្រាលីផ្តល់ជូន សូមកុំខកខានឱកាសចូលរួមការតាំងពិពណ៍ព័ត៍មានអំពីសាលានៅប្រទែសអូស្ត្រាលី។ ដើម្បីរក្សាកន្លែងរបស់អ្នក សូមចុះឈ្មោះសម្រាប់ព្រឹត្តិការណ៍តាមរយៈតំណ link ​ នេះ។
 
ជំរុញសក្ដានុពលរបស់កូនលោកអ្នកដោយជ្រើសរើសការអប់រំនៅប្រទេសអូស្ត្រាលី-ឱកាសដ៏កម្រនេះកំពុងរង់ចាំអ្នក!
  


អំពី AEAS: 
AEAS គឺជាអ្នកផ្តល់សេវាវាយតម្លៃការអប់រំឈានមុខគេដល់សិស្សអន្តរជាតិ និងសាលារៀន។ ការធ្វើតេស្ត AEAS ត្រូវបានផ្តល់តម្លៃខ្ពស់ដោយសាលាឈានមុខគេជាច្រើននៅប្រទេសអូស្ត្រាលី  ព្រោះវាជាការធ្វើតេស្តយូរជាងគេ និងគួរឱ្យទុកចិត្តបំផុត ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់សិស្សអន្តរជាតិ។ វគ្គសិក្សាត្រៀមរបស់ AEAS ជួយសិស្សានុសិស្សក្នុងការត្រៀមសម្រាប់ការធ្វើតេស្ត និងការសម្របខ្លួនទៅនឹងបញ្ហានាៗនៅថ្នាក់រៀន។  AEAS ក៏ផ្តល់ឱ្យសាលារៀននូវការគាំទ្រផ្នែកទីផ្សារ ដែលក្នុងនោះមានព្រឹត្តិការណ៍នាៗ ក៏ដូចជាគំនិតផ្តួចផ្តើមគាំទ្រការអប់រំលំដាប់អន្តរជាតិ៕ 
 
(អត្ថបទពាណិជ្ជកម្ម)









© រក្សាសិទ្ធិដោយ thmeythmey.com