ជាតិ
អត្ថបទពាណិជ្ជកម្ម
ស្រាបៀរសិង្ហ ជាមួយកំប៉ុងរចនាពិសេស ដ៏ស្រស់ស្អាត ៤ជំនាន់ នៃការបង្ហាញខ្លួន ៩០ឆ្នាំលើទីផ្សារ
28, Aug 2023 , 2:59 pm        
រូបភាព
ចូលរួមជាមួយពួកយើង នៅថ្ងៃទី ២០ ខែ សីហា ឆ្នាំ២០២៣ ដើម្បីអបអរ ៩០ឆ្នាំនៃស្រាបៀរសិង្ហ ដែលមានវត្តមានក្នុងទីផ្សារ និងនៅជាមួយអតិថិជនទូទាំងពិភពលោក។ ស្រាបៀរសិង្ហ ជាស្រាបៀរថៃដ៏ល្បីល្បាញ មានមោទកភាពសូមប្រកាសពីព្រឹត្តិការណ៍ដ៏ពិសេសរបស់ខ្លួនក្នុងរយៈពេល ៩០ឆ្នាំនៃគុណភាព និងរសជាតិដ៏ឋិតថេរ រួមបញ្ចូលជាមួយនឹង បេតិកភណ្ឌ សិល្បៈ។

ដើម្បីរំលឹកដល់ភាពស្ថិតស្ថេរយូរអង្វែងដ៏អស្ចារ្យនេះ ស្រាបៀរសិង្ហសូមណែនាំកំប៉ុងរចនាពិសេស (Limited Edition) ដែលបង្ហាញពីសម័យកាលនីមួយៗនៃស្រាបៀរសិង្ហក្នុងរយៈកាល ៩០ឆ្នាំកន្លងមកនេះ។ ការរចនាយ៉ាងស្រស់ស្អាត រំលេចភាពរឹងមាំ ក្លាហាន ភាពជាអ្នកដឹកនាំ និងការតស៊ូ ដែលមាននៅក្នុងរូបតំណាងសិង្ហ នឹងនាំអ្នកទៅកាន់ប្រវត្តិសាស្រ្តដ៏សម្បូរបែបរបស់ស្រាបៀរសិង្ហ។
 
ជាមួយការប្តេជ្ញាចិត្តយ៉ាងមុះមុតទៅលើគុណភាព និងរសជាតិ ស្រាបៀរសិង្ហបានក្លាយជាស្រាបៀរជាទីទុកចិត្តសម្រាប់ជាង ៥០ ប្រទេស ដោយចែករំលែកភាពរស់រវើកនៃវប្បធម៌ប្រទេសថៃ ទៅកាន់អ្នកចូលចិត្តស្រាបៀរទាំងអស់ទូទាំងពិភពលោក។
  


ចូលរួមជាផ្នែកមួយនៃដំណើរដ៏អស្ចារ្យនៃខួបលើកទី ៩០ របស់ ស្រាបៀរសិង្ហ ក្នុងការរក្សានូវរសជាតិ និងគុណភាពឋិតថេរអស់រយៈពេល ៩០ ឆ្នាំចុងក្រោយនេះ។ តាមដានពួកយើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីទទួលបានព័ត៌មានថ្មីៗ និងត្រៀមខ្លួនទទួលយកបទពិសោធន៍ដ៏ប្រសើរដែលមិនធ្លាប់មានពីស្រាបៀរសិង្ហ។
 
 
អំពីស្រាបៀរសិង្ហ 
ស្រាបៀរសិង្ហ ជាស្រាបៀរថៃ  ដែលបានបង្កើតបរិយាកាសដ៏ប្រសើរជូនដល់អតិថិជនជាង ៩០ឆ្នាំមកហើយ។ ជាមួយការប្តេជ្ញាចិត្តយ៉ាងមុះមុតទៅលើគុណភាព និងរសជាតិ ស្រាបៀរសិង្ហបានក្លាយជាស្រាបៀរជាទីទុកចិត្តសម្រាប់ជាង ៥០ ប្រទេស និងបានចែករំលែកភាពរស់រវើកនៃវប្បធម៌ប្រទេសថៃ ទៅកាន់អតិថិជនទូទាំងពិភពលោក។ រូបសិង្ហដែលជានិមិត្តរូបរបស់ស្រាបៀរសិង្ហ តំណាងឲ្យភាពរឹងមាំ ក្លាហាន ភាពជាអ្នកដឹកនាំ និងការតស៊ូ ដែលជារូបដំណាងដ៏ល្អឥតខ្ចោះ។ ចូលរួមអបអរជាមួយស្រាបៀរសិង្ហ សម្រាប់ ៩០ឆ្នាំនៃគុណភាព និងរសជាតិឋិតថេរគ្រប់ជំនាន់ និងទទួលយកបទពិសោធន៍មិនធ្លាប់មានពីស្រាបៀរសិង្ហ។
 












© រក្សាសិទ្ធិដោយ thmeythmey.com