ជាតិ
អត្ថបទពាណិជ្ជកម្ម
ហាងទំនិញ ដ៏ល្បីដំបូងគេរបស់កូរ៉េ emart24 នឹងមកដល់​ទីផ្សារប្រទេសកម្ពុជាឆាប់ៗនេះ
28, Aug 2023 , 4:39 pm        
រូបភាព
កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ក្រុមហ៊ុន emart24 Inc. បានប្រកាសពីការចាប់ដៃគូ ជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បី​បោះជំហ៊ានរបស់ខ្លួនចូលមកទីផ្សារប្រទេសកម្ពុជា ក្នុងការ បើក​ហាងទំនិញ emart24 ។​
emart24 Inc.,​ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន​ Shinsegae Group ដែលជាក្រុមហ៊ុននាំ មុខគេក្នុងវិស័យ ចែកចាយ និងហាងទំនិញ នៅក្នុងប្រទេសកូរ៉េ។ ចាប់តាំងពីត្រូវបង្កើត ឡើងកាលពីឆ្នាំ២០១៣ មកដល់បច្ចុប្បន្ន emart24 មានហាងទំនិញលក់រាយ រហូតទៅដល់ ជាង ៦ ០០០។ emart24 បានពង្រីកខ្លួន ទៅកាន់ទីផ្សារអន្តរជាតិ នៅឆ្នាំ២០២១ ដោយចាប់ ផ្តើមបើកហាងទំនិញរបស់ខ្លួននៅប្រទេស​ម៉ាឡេស៊ី។ ហើយក្នុងរយៈពេលដ៏ខ្លីនេះផងដែរ វា ក៏បានពង្រីកទីផ្សារដល់ប្រទេសសិង្ហបុរី នៅឆ្នាំ២០២២។ ក្រុមហ៊ុនបានផ្តល់ជូនអតិថិជន នូវ​គុណតម្លៃនៃសេវាកម្ម អមជាមួយនឹងភាពច្នៃប្រឌិត ដើម្បីផ្លាស់ប្តូររបៀបនៃការរស់នៅបែប សាមញ្ញ ទៅកាន់បរិបថថ្មីដោយបន្ថែមអាហាដែលមានរសជាតិឈ្ងុយឆ្ងាញ់ នៅក្នុងហាង ទំនិញ។​


នាពេលបច្ចុប្បន្ន ប្រជាជនក្នុងទីក្រុងកាន់តែមានភាពមមាញឹក ក្នុងជីវភាពរស់នៅ។ នេះជា​កត្តា​​​​មួយ ដែលជំរុញ​ឱ្យ​មានតម្រូវការខ្ពស់ នៃហាងទំនិញរាយនៅប្រទេសកម្ពុជា។ នេះជាឱ កាសដ៏ល្អរបស់ emart24 ដែលបានសម្រេចចិត្តចាប់ដៃគូ ជាមួយក្រុមហ៊ុនដ៏រឹងមាំ ក្នុងស្រុក មួយ ដើម្បីបើកហាងទំនិញ emart24 ក្នុងទីផ្សារកម្ពុជា។ 
 
ហាងទំនិញ emart24  រចនាឡើង ធំទូលាយ បរិយកាសល្អ ដើម្បីផ្តល់នូវផាកសុខភាព បទ​ពិសោធន៍​​ល្អៗ ដល់អតិថិជន។ ភាពជោគជ័យរបស់ emart24 នៅកូរ៉េ នឹងធ្វើឲ្យយីហោមួយ​នេះ​ លេចធ្លោជាងដៃគូប្រកួតប្រជែងដទៃទៀត តាមរយៈការផ្តល់នូវអាហារសម្រន់បែបកូរ៉េ កាហ្វេ និងផលិតផលម៉ាកផ្តាច់មុខរបស់ emart24។ emart24 គ្រោងនឹងបើកហាងដំបូងរបស់ ខ្លួន​នៅកម្ពុជា នៅដើមឆ្នាំ២០២៤ ខាងមុខ៕
 










© រក្សាសិទ្ធិដោយ thmeythmey.com