ជាតិ
អត្ថបទពាណិជ្ជកម្ម
ប្រូម៉ូសិនឈ្នះកាតបញ្ចូលលុយទូរស័ព្ទជាមួយភ្នាក់ងារ អេ អឹម ខេ នឹងផុតថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នេះហើយ!
29, Aug 2023 , 11:54 am        
រូបភាព
​រួសរាន់ឡើងអតិថិជនទាំងអស់គ្នា ឱកាសឈ្នះកាតទូរស័ព្ទភ្លាមៗជាមួយនឹងការវេរលុយតាមរយៈភ្នាក់ងារ អេ អឹម ខេ ទូទាំងប្រទេស ជិតផុតប្រូម៉ូសិនហើយ! អតិថិជនគ្រាន់តែវេរលុយ ឬធ្វើប្រតិបត្តិការតាមរយៈបាគងជាមួយភ្នាក់ងារ អេ អឹ​ម ខេ ណាមួយដែលមានជាង ៦០០០កន្លែង នឹងមានឱកាសទទួលបាន រង្វាន់កាតបញ្ចូលលុយទូរស័ព្ទភ្លាមៗ។

កាលកំណត់៖ ចាប់ពីថ្ងៃទី ១៧ ខែកក្កដា រហូតដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៣
របៀបចូលរួម៖
  • អតិថិជនគ្រាន់តែវេរលុយ ឬធ្វើប្រតិបត្តិការតាមរយៈបាគងជាមួយភ្នាក់ងារ អេ អឹ​ម ខេ ណាមួយ នឹងមានឱកាសទទួលបាន រង្វាន់កាតបញ្ចូលលុយទូរស័ព្ទភ្លាមៗ 
  • បន្ទាប់ពីទទួលបានបង្កាន់ដៃ អតិថិជនគ្រាន់តែពិនិត្យមើលផ្នែកខាងក្រោមនៃបង្កាន់ដៃ
  • ប្រសិនបើឃើញសារអបអរសាទរនៅលើបង្កាន់ដៃអំពីការឈ្នះ១ដុល្លារ អតិថិជនអាចស្នើយកកាតកាតបញ្ចូលលុយទូរស័ព្ទពីភ្នាក់ងារភ្លាមៗបាន
  • ភ្នាក់ងារនឹងធ្វើការស្កេន QR Code ពីបង្កាន់ដៃរបស់អតិថិជន និងផ្តល់កាតបញ្ចូលលុយទូរស័ព្ទជូនដល់អតិថិជន
លក្ខន្តិក៖
  • ការផ្តល់ជូននេះសម្រាប់អតិថិជនដែលវេរលុយជាមួយភ្នាក់ងារ អេ អឹម ខេ តែប៉ុណ្ណោះ សម្រាប់អតិថិជនដែលវេរលុយជាមួយកម្មវិធី AMK Mobile App និងការិយាល័យ អេ អឹម ខេ នឹងមិនបានទទួលការផ្តល់ជូននេះទេ
  • រង្វាន់នេះនឹងជ្រើសរើសដោយចៃដន្យភ្លាមៗនៅក្នុងប្រព័ន្ធរបស់ អេ អឹម ខេ
  • អេ អឹម ខេ សូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខន្តិកផ្សេងៗនៅពេលណាមួយដោយពុំចាំបាច់ផ្តល់ជូនដំណឹងជាមុនប្រសិនបើមានចម្ងល់ សូមទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជន តាមរយៈលេខ ០២៣ ២២០ ២០២/១៨០០ ២០០ ២០០ (ឥតគិតថ្លៃ) ឬហ្វេសប៊ុកផេក AMK អេ អឹម ខេ។
អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ
 
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ​ និងសម្បូរបែប​ ដល់អតិថិជនគ្រប់រូប​ និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៥១កន្លែង និងភ្នាក់ងារប្រមាណ ៦,០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ អេ អឹម ខេ ប្រកាន់ខ្ជាប់នូវការអនុវត្តការផ្តល់ប្រាក់កម្ចីប្រកបដោយទំនួលខុសត្រូវ និងការការពារអតិថិជន ដោយបានបម្រើការជូនដល់អតិថិជនរាប់លាននាក់។​ ​បេសកកម្មរបស់ អេ អឹម ខេ គឺស្នូលនៃប្រតិបត្តិការ ដែលផ្តោតលើការបង្កើតឥទ្ធិពលឋិតថេរនៅក្នុងសហគមន៍ តាមរយៈការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងការគាំទ្រដល់កំណើនសេដ្ឋកិច្ច៕
 
(អត្ថបទពាណិជ្ជកម្ម) 
 

© រក្សាសិទ្ធិដោយ thmeythmey.com