ជាតិ
អន្តរជាតិ
អឺរ៉ុបរំពឹងធ្វើការជាមួយលោកហ៊ុន ម៉ាណែត ដើម្បីសម្រចសក្តានុពលពាណិជ្ជកម្ម និងវិនិយោគ
29, Aug 2023 , 3:39 pm        
រូបភាព
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen (ឆ្វេង) និងលោកហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ រូបភាព AFP
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen (ឆ្វេង) និងលោកហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ រូបភាព AFP
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen នៅថ្ងៃទី២៥ ខែសីហា បានអបអរលោកហ៊ុន ម៉ាណែត ដែលបានក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់កម្ពុជា។ លោកស្រី រំពឹងធ្វើការជាមួយលោកហ៊ុន ម៉ាណែត និងរដ្ឋបាលថ្មី ដើម្បីសម្រេចបាននូវសក្តានុពលពេលលេញលើផ្នែកពាណិជ្ជកម្ម វិនិយោគ និងកំណើនសម្រាប់ភាគីទាំងពីរ។

 
ក្រោយពីក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់កម្ពុជា លោកហ៊ុន ម៉ាណែត បានទទួលសារអបអរសាទរពីមេដឹកនាំ នៃបណ្តាប្រទេសជាច្រើន។ នៅក្នុងថ្ងៃទី២៥ ខែសីហា លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប ក៏បានអបអរលោកហ៊ុន ម៉ាណែតដែរ។​
 
«ខ្ញុំរំពឹងធ្វើការជាមួយអ្នក (ហ៊ុន ម៉ាណែត) និងរដ្ឋបាលរបស់អ្នក ដើម្បីសម្រេចបាននូវសក្តានុពលពេញលេញខាងផ្នែកពាណិជ្ជកម្ម វិនិយោគ និងកំណើនសម្រាប់ភាគីទាំងពីរ គឺសហភាពអឺរ៉ុប និងកម្ពុជា»។ លោកស្រី Ursula von der Leyen បានសង្កត់ធ្ងន់បែបនេះ ដោយបន្តជូនពរលោកហ៊ុន ម៉ាណែតឱ្យទទួលជោគជ័យលើកិច្ចការថ្មីរបស់ខ្លួនផង។ 
 
ក្នុងសារអបអរដដែល ប្រធានគណៈកម្មការអឺរ៉ុបរូបនេះ បានប្តេជ្ញាគាំទ្រសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងបន្តគាំទ្រវិបុលភាព ស្របពេលពិភពលោកមានបញ្ហាប្រឈម។​ លោកស្រីក៏បានបញ្ជាក់ពីការគាំទ្រលើកិច្ចសហប្រតិបត្តិការរវាងតំបន់-តំបន់ និងពហុភាគីផងដែរ៕ 
 

Tag:
 សហភាពអឺរ៉ុប
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com