ជាតិ
អត្ថបទពាណិជ្ជកម្ម
តារាTikTok ឈឿន យូម៉ី ហៅMai MaRose បើកសម្ពោធ The Snacks Store_ប៊ូហ្វេ សាខាចំការដូង
31, Aug 2023 , 10:49 am        
រូបភាព
ឈឿន យូម៉ី ហៅ Mai MaRose គឺជាម្ចាស់ហ្វ្រេនឆាយ The Snacks Store_ប៊ូហ្វេ និង Dim Sum Avenue មួយរូបដែលកំពុងឆក់ប្រជាប្រិយភាពខ្លាំងលើបណ្តាញសង្គម តាមរយៈ វីដេអូខ្លីប ញុំាអ័យស្ទ័រ និងអាហារប៊ូហ្វេ។

វីដេអូរបស់ ឈឿន យូម៉ី ហៅ Mai MaRose នៅលើតិកតុក ទទួលបានអ្នកចុច Like ចុចឲ្យបេះដូង និង អ្នកចូលទស្សនាច្រើនសន្ធឹកសន្ធាប់ សរុបរហូតដល់ជាង 10លាន។ 
 
ដើមចមដែលជំរុញឲ្យ អ្នកនាង ឈឿន យូម៉ី ហៅ Mai MaRose ចាប់អារម្មណ៍ងាកមកផលិតវីដេអូខ្លីបខ្លីៗ បង្ហោះចែករំលែកលើបណ្តាញសង្គម ដោយសារតែ អ្នកនាងសម្លឹងឃើញនូវ ចន្លោះខ្វះខាតទាក់ទង នឹងមាតិកា គន្លឹះចំណីអាហារ ផាសុកភាព ជាពិសេសចង់ណែនាំ ពីរបៀប ទទួលទានអ័យស្ទ័រយ៉ាងម៉េចឲ្យបានឆ្ងាញ់ ញុំាប៊ូហ្វេយ៉ាងណាឲ្យចំណេញ និងជ្រើសរើសកន្លែងឲ្យចំគោលដៅ ជៀសវាងខាតពេលវេលា និងថវិកា។ 
 


អ្នកនាង ឈឿន យូម៉ី ហៅ Mai MaRose បានឲ្យដឹងថា រាល់វីដេអូដែលអ្នកនាងបង្ហោះលើបណ្តាញសង្គម គឺជាទិដ្ឋភាពពិត ជាក់ស្តែងឥតសម្តែង និងឥតព្រៀងទុក ពោលគឺឆ្លុះបញ្ចាំងពីការរស់នៅប្រចាំថ្ងៃ អាជីវកម្ម គុណភាពសេវាកម្ម អនាម័យ និងគន្លឹះចំណីអាហារផាសុកភាព។ 
 
អ្នកនាង ឈឿន យូម៉ី ហៅMai MaRose បានបន្ថែមថា៖ «ខ្ញុំពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលវីដេអូខ្លីបប្រចាំថ្ងៃរបស់ខ្ញុំផ្ទុះការគាំទ្រដល់ថ្នាក់នេះ ជាពិសេសគឺវីដេអូខ្លីប ញុំាអ័យស្ទ័រព្រោះវាសាមញ្ញខ្លាំងណាស់! ខ្ញុំគិតថា អាចដោយសារតែមនុស្សបច្ចុប្បន្នចូលចិត្តមើលអ្វីដែលជាការពិត ឥតបន្លំ ឥតសម្តែង ជាពិសេសគឺការណែនាំនូវគន្លឹះល្អៗ ថ្មីៗដែលជាគុណប្រយោជន៍ដល់ពួកគាត់»។ 
 
ចំណីអាហារមានអនាម័យ រសជាតិឆ្ងាញ់គុណភាពសេវាកម្មល្អតម្លៃសមរម្យរួមផ្សំនឹងភាពប៉ិនប្រសប់ឈ្លាសវៃក្នុងការបង្កើតមាតិកាផ្សព្វផ្សាយលើបណ្តាញសង្គម អ្នកនាង ឈឿន យូម៉ី ហៅ Mai MaRose អាចឆក់យកបេះដូងអ្នកគាំទ្រនិងអតិថិជនយ៉ាងច្រើនសន្ធឹកសន្ធាប់គួរឲ្យកត់សម្គាល់រហូតអាចពង្រីកសាខាអាជីវកម្មថ្មីៗ ជាបន្តបន្ទាប់។ 
 


ជាក់ស្តែងកាលពីថ្មីៗ អ្នកនាង ឈឿន យូម៉ី ហៅ Mai MaRose បានបើកសម្ពោធដំណើរការ The Snacks Store_ប៊ូហ្វេ សាខាចំការដូងទៀតផង។ 
 
ភាពជោគជ័យរបស់ អ្នកនាង ឈឿន យូម៉ី ហៅ Mai MaRose បានផ្តល់ឱកាសការងារដល់កូនខ្មែរដោយផ្ទាល់ និង ដោយប្រយោលជាច្រើននាក់។ 
 
ក្រៅពីនេះ អ្នកនាង ឈឿន យូម៉ី ហៅ Mai MaRose ក៍ជាមនុស្សចូលចិត្តធ្វើបុណ្យចែករំលែកក្តីស្រឡាញ់ទៅកាន់សហគមន៍តាមរយៈកិច្ចការងារសប្បុរសធម៌ជាច្រើនដូចជាការចូលរួមជួយកុមារកំព្រាស្រ្តីមេម៉ាយមនុស្សចាស់ប្រជាជនខ្សត់ខ្សោយ និងមន្ទីរពេទ្យគន្ធាបុប្ផា -ល-៕
 
 










(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com