ជាតិ
​កម្ពុជា រកចំណូលបានជិត២៣០លានដុល្លារ ពីការនាំចេញកៅស៊ូ នា៧ខែនេះ
31, Aug 2023 , 4:39 pm        
រូបភាព
រូបភាព៖ មន្ទីរកសិកម្មខេត្តព្រះវិហារ
រូបភាព៖ មន្ទីរកសិកម្មខេត្តព្រះវិហារ
ភ្នំពេញ៖ កម្ពុជា រកចំណូលបានជិត២៣០លានដុល្លារ ពីការនាំចេញកៅ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋាន​កៅស៊ូ​ ចេញកាលពីថ្ងៃទី៣០ ខែសីហា។



អគ្គនាយកដ្ឋាន​កៅស៊ូ បញ្ជាក់ថា ចាប់ពីខែមករា ដល់កក្កដា កម្ពុជាបាននាំចេញជ័រកៅស៊ូប្រមាណ១៧ ម៉ឺនតោន កើនឡើង៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ ដោយឡែក ចំណូលដែលទទួលបានមានប្រមាណ ២២៨.៥ លានដុល្លារ ធ្លាក់ចុះ១២ភាគរយ ធៀបនឹងឆ្នាំមុន។ ជាមធ្យមជ័រកៅស៊ូមានតម្លៃ ១៣៣៧ ដុល្លារ ក្នុងមួយតោន ថយចុះប្រហែល២៤៤ដុល្លារ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ 
 
យោងរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឆ្នាំ២០២១ កម្ពុជាមានផ្ទៃដីដាំកៅស៊ូជាង៤០ម៉ឺនហិកតា ក្នុងនោះឧស្សាហកម្មកៅស៊ូមានជាង២៤ហិកតា និងកៅស៊ូគ្រួសារជាង១៦ម៉ឺនហិកតា។ កម្ពុជាមានរោងចក្រ និងសិប្បកម្មកែច្នៃកៅស៊ូ១៦៨កន្លែង ស្ថិតក្នុងខេត្តចំនួន១១៕ 
 

Tag:
 កៅស៊ូ
  អគ្គនាយកដ្ឋាន​កៅស៊ូ
  ហ៊ឹម អូន
© រក្សាសិទ្ធិដោយ thmeythmey.com