ជាតិ
អត្ថបទពាណិជ្ជកម្ម
សហគ្រិនខ្មែរ ប្រកាសបើកទទួលពាក្យប្រកួតពានរង្វាន់ សហគ្រាសធុនតូច និងមធ្យម ២០២៣ ហើយ
31, Aug 2023 , 5:03 pm        
រូបភាព
កម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរ សហគ្រាសធុនតូច និងមធ្យម ២០២៣ (Khmer Enterprise SMEs Awards Competition ២០២៣) កំពុងប្រកាសបើកទទួលពាក្យស្វែងរកសហគ្រិនឆ្នើម ដើម្បីចូលរួមប្រកួត ទៅតាមវិស័យអាទិភាពរបស់សហគ្រិនខ្មែរ ពោលគឺ៖ វិស័យកសិកម្ម សេវាកម្ម បច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យា និងផលិតកម្ម។
 
ជាក់ស្តែង កម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរមិនមែនគ្រាន់តែជាវេទិកាប្រកួតធ្វើបទបង្ហាញអាជីវកម្ម តែប៉ុណ្ណោះទេប៉ុន្តែសហគ្រិនខ្មែរក៏បានរៀបចំវគ្គត្រៀមខ្លួនក្នុងការប្រកួតបន្ថែមក្នុងអំឡុងពេលប្រកួត ដល់សហគ្រិនដែលជាប់វគ្គជម្រុះ ។
 
កម្មវិធីនេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណង ដើម្បីលើកកម្ពស់ វប្បធម៌សហគ្រិនភាព និងធ្វើឱ្យបណ្តាញទំនាក់ទំនងក្នុងចំណោមតួអង្គសកម្មទាំងអស់នៅក្នុងប្រព័ន្ធអេកូឡូស៊ីប្រសើរឡើងនិងជាពិសេស ផ្ដល់ការគាំទ្រដល់ សហគ្រាសធុនតូច និងមធ្យមដែលមកពីគ្រប់វិស័យទូទាំងប្រទេសកម្ពុជា។


 
គួរបញ្ជាក់ថា កម្មវិធីប្រកួត ពានរង្វាន់សហគ្រិនខ្មែរ សហគ្រាសធុនតូច និង មធ្យម ២០២៣ ជាកម្មវិធីប្រកួតប្រជែងផ្នែកសហគ្រិនភាពមួយក្នុងចំណោមកម្មវិធីប្រកួតផ្សេងៗទៀតដែលរៀបចំឡើងដោយ សហគ្រិនខ្មែរ ក្នុងឆ្នាំ២០២៣ នេះដែលរួមមាន កម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរកម្រិត វិទ្យាល័យ ២០២៣ Khmer Enterprise High Schools Awards Competition និង កម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរ ធុរកិច្ចបង្កើតថ្មី ២០២៣  Khmer Enterprise Startups Awards Competition ។ 
 
កម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរ សហគ្រាសធុនតូច និង មធ្យម នេះនឹងបើកទទួលពាក្យសុំ ចូលរួមចាប់ពីថ្ងៃទី ១២ សីហា នេះតទៅ។ សហគ្រិនដែលចូលរួមនឹងទទួលបានអត្ថប្រយោជន៍ដូចជា៖
 
ឱកាសក្នុងចូលរួមវគ្គត្រៀមខ្លួនក្នុងការប្រកួតក្នុងការពង្រឹងអាជីវកម្ម 
ឱកាសបង្កើនដៃគូសហការអាជីវកម្ម
ក្លាយជាសមាជិកនៃបណ្ដាញសហគ្រិនខ្មែរ
ឈ្នះប្រាក់រង្វាន់សរុបប្រមាណ ១០០ លានរៀលទៅតាមជ័យលាភី
  


សហគ្រិនដែលមានបំណងចង់ចូលរួមត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖
មានសញ្ជាតិខ្មែរ
អាយុ២៦ ដល់៣៤ឆ្នាំ
ជាស្ថាបនិក /សហស្ថាបនិក ឬប្រធានគ្រប់គ្រង (លិខិតបញ្ជាក់ផ្ទេរសិទ្ធចូលរួមប្រកួតក្នុងករណីអ្នកចូលរួមមិនមែនជាស្ថាបនិក /សហស្ថាបនិក)  
ជាអាជីវកម្មបង្កើតក្នុងស្រុក
អាយុកាលនៃអាជីវកម្មចាប់ពី៣ឆ្នាំឡើងទៅ
មានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមវគ្គត្រៀមខ្លួនក្នុងការប្រកួត 
មានការតាំងចិត្តខ្ពស់ និងមានសុក្រិតភាព
 
បេក្ខជនដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យបានតាមរយៈតំណភ្ជាប់នេះ៖ 


កាលបរិច្ឆេទផុតកំណត់ ក្នុងការទទួលពាក្យ៖ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២៣
***ចំណាំ៖ ក្រុមការងាររក្សាសិទ្ធកែប្រែដោយមិនចាំបាច់ជំរាបជូនជាមុន
សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់តេលេក្រាមគ្រុបនេះ៖ https://t.me/KESMEsAward2022
ឬទាក់ទង៖
 
កញ្ញា រ៉េន ម៉ារីយ៉ា 
អ្នកគ្រប់គ្រងគម្រោង
លេខទំនាក់ទំនង: +855 10 748 497 អុីមែល: [email protected] និងធ្វើការ CC: [email protected]
 
អំពីគណៈកម្មការរៀបចំ 
សហគ្រិនខ្មែរ 
សហគ្រិនខ្មែរ (KE) ត្រូវបានបង្កើតឡើង ជាស្ថាប័នក្រោមចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីអនុវត្តកម្មវិធីគាំទ្រ និងធ្វើការដោយផ្ទាល់ជាមួយស្ថាប័នដៃគូ និង
អត្ថគាហកៈ។ គោលបំណងរបស់សហគ្រិនខ្មែរ គឺដើម្បីកៀរគរ, វិនិយោគ និងគ្រប់គ្រងបរធនពីប្រភពស្របច្បាប់ទាំងអស់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី
សហគ្រិនភាពដែលមានភាពរស់រវើក និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដល់ អ្នកកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។ អត្ថគាហកៈរួមមាន
សហគ្រិនធុរកិច្ចបង្កើតថ្មីដែលមានលក្ខណៈនវានុវត្តន៏ (innovative startups), សហគ្រាសធុនតូចនិងមធ្យមដែលមានសក្តានុពល (potential SMEs) និង
ស្ថាប័នដៃគូដែលចូលរួមជំរុញសកម្មភាពសហគ្រិនភាពផ្សេងៗសំដៅជំរុញ នវានុវត្តន៏ (innovation) និងការបង្កើតតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។
សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលតាមប្រព័ន្ធផ្សព្វផ្សាយរបស់យើងខ្ញុំដូចជា៖
 
ទំព័រហ្វេសប៊ុក៖ https://www.facebook.com/360ads.events
(អត្ថបទពាណិជ្ជកម្ម)



© រក្សាសិទ្ធិដោយ thmeythmey.com