ជាតិ
បទសម្ភាសន៍
វីដេអូ
ជួបបញ្ហាច្រើនតាមផ្លូវ តែលោក តារារិទ្ធិ មិនបោះបង់ដើម្បីកុមារកម្ពុជា
03, Sep 2023 , 9:29 pm        
រូបភាព
លោក ទីវ តារារិទ្ធិ។ រូបភាពពីទំព័រហ្វេសប៊ុកលោក។
លោក ទីវ តារារិទ្ធិ។ រូបភាពពីទំព័រហ្វេសប៊ុកលោក។
សៀមរាប៖ ចំណាយពេលជិត៣ខែ ជិះកង់ទៅកាន់ប្រទេសចំនួន៦ ក្នុងតំបន់អាស៊ាន និងរៃ​អង្គាស​ថវិកាបានចំនួន ៥៦ ២៥៧ដុល្លារអាម៉េរិក ជួយទៅមន្ទីរពេទ្យកុមារអង្គរ។ នៅពី​ក្រោយជ័យជម្នះនេះ លោក តារារិទ្ធិ បានជួបនឹងបញ្ហាជាច្រើននៅតាមផ្លូវ អំឡុង​ពេល​ការ​ធ្វើដំណើរ ដោយមានពេលខ្លះលោកស្ទើរតែយំក៏មាន។  ដើម្បីជាតិមាតុភូមិ និងកុមារកម្ពុជា លោកបានជម្នះនូវឧបសគ្គទាំងនោះ រហូតទទួលបាន ជោគជ័យ។ ជោគជ័យរបស់លោក ក៏ជាការចូលរួមចំណែកពីប្រជាជាតិអាស៊ាន ដែលជួយ​យកអាសាលោក តាមផ្លូវផងដែរ តាមរយៈជាសម្ភារ ចំណីអាហារ និងកន្លែងស្នាក់នៅជាដើម។

តើដំណើរតាមផ្លូវលោកជួបឧបសគ្គអ្វីខ្លះ? សូមប្រិយមិត្តទស្សនាបទសម្ភាសរវាងលោក ស៊ុល រ៉វី ជាមួយលោក ទីវ តារារិទ្ធិ ដូចខាងក្រោម៖ ​

 

ចាប់ផ្ដើមជិះកង់ចេញពីរាជធានីភ្នំពេញ កាលពីដើមខែមិថុនា លោក ទីវ តារារិទ្ធិ បាន​បញ្ចប់​បេសកកម្ម រៃអង្គាសថវិកាជូនមន្ទីរពេទ្យអង្គរ ក្នុងក្រុងសៀមរាប យ៉ាងជោគជ័យ។ ក្នុង​កម្មវិធី​សប្បុរសធម៌មួយនេះ លោកបានសម្រេចរយៈចម្ងាយ ៩ ៧៥០ គីឡូម៉ែត្រ ក្នុង​ប្រទេសវៀតណាម, ឡាវ, ថៃ, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី និងសិង្ហបុរី។ 
 
ក្រោយបញ្ចប់បេសកកម្មសប្បុរសធម៌នេះ លោកបានចំណាយពេលជិត៣ខែ ពោល​គឺ​លោក​បានត្រឡប់មកដល់មាតុភូមិវិញនៅថ្ងៃ២៦ ខែសីហា ជាមួយនឹងថវិកា​ពីសប្បុរសជន​ចំនួន ៥៦ ២៥៧ ដុល្លារអាម៉េរិក។ ថវិកាទាំងនេះ លោកបានយកវាទីបរិច្ចាគ​ទៅកាន់​មន្ទីរ​ពេទ្យ​កុមារអង្គរ ដែលកំពុងជួបការខ្វះខាត៕ 
 

Tag:
 សង្គម
  ThmeyThmey
  ទីវ តារារិទ្ធិ
  ជិះកង់រៃអង្គាស
  មន្ទីរពេទ្យកុមារអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com