ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ខ្លាច​អីនឹង​ធ្វើ​នោះ ​! ៤​ចំណុច​នេះ​បញ្ចេញ​ជាតិពុល​ពី​សរសៃឈាម
05, Sep 2023 , 6:59 am        
រូបភាព
ប្រសិនជា​អ្នក​ចង់​ឲ្យ​សរសៃឈាម​អ្នក​ស្អាត អ្នក​អាច​ប្រើ​វិធី​៤​ខាងក្រោម​នេះ ដើម្បី​សម្អាត​បាន​។ តើ​មាន​អ្វី​ខ្លះទៅ?

 
1 អ្នក​គួរតែ​ចាប់ផ្តើម​ផ្លាស់​ប្តូរ​ពី​របប​អាហារ​របស់​អ្នក ដោយ​អ្នក​គួរតែ​បរិភោគ​បន្លែ និង​ផ្លែ​ឈើ​ស្រស់​ៗ ហើយ​កាត់​បន្ថយ​ការ​ពិសាសាច់​ផ្សេង​ៗ ព្រោះ​អាច​ធ្វើ​ឲ្យ​សរសៃឈាម​អ្នក​កើត​ខ្លាញ់​បាន​។ ជា​ពិសេស អ្នក​ក៏​មិន​គួរ​ញ៉ាំ​ពពួក​ថ្លើម​សត្វ​ច្រើន​ដែរ ព្រោះ​វា​ក៏​អាច​បំផ្លាញ​សរសៃឈាម​អ្នក​។
 
2 អ្នក​អាច​ញ៉ាំ​ទឹក​ឲ្យ​ច្រើន​បាន ព្រោះ​វា​អាច​ជួយ​ធ្វើ​ឲ្យ​ឈាម​អ្នក​ដើរ​ស្រួល ថែម​ទាំង​ជួយ​បញ្ចេញ​ជាតិពុល​ចេញ​មក​ក្រៅ​អស់​ទៀត​ផង​។ ជា​ពិសេស វា​នឹង​អាច​ជួយ​មិន​ឲ្យ​ឈាម​អ្នកមាន​លក្ខណៈ​ស្អិត​ខ្លាំង​នោះ​ទេ​។
 
3 ការ​ព្យាយាម​ហាត់ប្រាណ​ក្នុង​រយៈពេល​វែង នឹង​អាច​ជួយ​បញ្ចុះ​កាឡូរី​ក្នុង​រាង​កាយ​អ្នក ថែម​ទាំង​ជួយ​សម្អាត​សរសៃឈាម​អ្នក​បាន​ល្អ​ទៀត​ផង​។ ដូចនេះ អ្នក​អាច​ជិះ​កង់ ឡើង​ភ្នំ ឬ​ហែល​ទឹកជា​ដើម​។
 
4 ប្រសិនជា​អ្នក​ចង់​ឲ្យ​ជាតិពុល​ក្នុង​សរសៃឈាម​អ្នក​ចេញ​មក​ក្រៅ​អស់ អ្នក​គួរតែ​គេង​ឲ្យ​បាន​គ្រប់​ម៉ោង ព្រោះ​ការ​គេង​ឲ្យ​គ្រប់​នេះ​ពិតជា​សំខាន់​ណាស់ វា​នឹង​អាច​ជួយ​ដល់​សារពាង្គកាយ​អ្នក​គ្រប់​ផ្នែក ដោយ​ធ្វើ​ឲ្យ​អ្នកមាន​សុខភាព​ល្អ​ខ្លាំង​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com