ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អស្ចារ្យ​ណាស់​! អាហារ៧មុខ​ជួយ​បំប៉ន​ខួរក្បាលមិនគួររំលង
06, Sep 2023 , 6:59 am        
រូបភាព
យោង​តាម​អ្នក​វិទ្យាសាស្ត្រ 20% នៃ​ការ​ទទួលទាន​អាហារ​ចូល​ក្នុង​ខួរក្បាល​។ ដូច្នេះ​ហើយ​ការ​ជ្រើសរើស​អាហារ​ដែល​ត្រឹមត្រូវ​នឹង​ជួយ​បំប៉ន​ខួរក្បាល​ឱ្យ​កាន់តែ​ឆ្លាត​។

 
បន្លែ​បៃតង
ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ការ​ទទួលទាន​បន្លែ​បៃតង​មួយ​ពេល​ក្នុង​មួយ​ថ្ងៃ​ជួយ​ពន្យឺតការ​ថយ​ចុះ​នៃ​ការ​យល់​ដឹង​ដែល​ទាក់ទង​នឹង​អាយុ​។ បន្លែ​បៃតង​គឺជា​មូលដ្ឋាន​នៃ​អាហារ​ខួរក្បាល​ដ៏​ល្អ​។ បន្លែ​បៃតង​មាន​តម្លៃ​ថោក មានការ​ប្រើប្រាស់​ច្រើន ហើយ​សមាមាត្រ​នៃ​សារធាតុចិញ្ចឹម និង​កាឡូរី​គឺ​ខ្ពស់​។ បន្លែ​ដូច​ជា ស្ពៃ​ស្ពី​ណា​ច ឆៃថាវ ក៏​ជា​ប្រភព​សម្បូរ​ជាតិ​សរសៃ វីតាមីន B9 និង​វីតាមីន A និង C ផង​ដែរ​។
 
ផ្លែ​ឈើ និង​បន្លែ​ចម្រុះ​ពណ៌
អាហារ​ដែល​មាន​ពណ៌​ច្រើន​នៅ​លើ​ចាន នោះ​វា​កាន់តែ​ល្អ​សម្រាប់​ខួរក្បាល​។
យោង​តាម​ការ​ស្រាវជ្រាវ​បានឱ្យ​ដឹង​ថា បន្លែ និង​ផ្លែ​ឈើ​ដែល​មាន​ពណ៌​ស្រស់​ៗ​មាន​សមាសធាតុ​ដែល​មាន​ឥទ្ធិពល​លើ​ការ​រលាក ការ​ចង​ចាំ ការ​គេង និង​អារម្មណ៍​។
បន្លែ និង​ផ្លែ​ឈើ​ពណ៌​ក្រហម និង​ស្វាយ​មាន​អត្ថប្រយោជន៍​ខ្លាំង​សម្រាប់​ខួរក្បាល​។
ផ្លែ​បឺ​រ​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ល្អ​ច្រើន ដែល​អាច​បង្កើន​សមត្ថភាព​របស់​រាង​កាយ​ក្នុង​ការ​ស្រូប​យក​សារធាតុចិញ្ចឹម​ផ្សេង​ៗ​។
 
អាហារ​សមុទ្រ
អាហារ​សមុទ្រ​គឺជា​ប្រភព​ដ៏​ល្អ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា 3 ដែល​មាន​សារៈសំខាន់​សម្រាប់​សុខភាព​ខួរក្បាល​។ លើស​ពី​នេះ អាហារ​សមុទ្រ​ក៏​ផ្តល់​វីតាមីន B12 សេ​លេ​ញ៉ូ​ម ជាតិ​ដែក ស័ង្កសី និង​ប្រូតេអ៊ីន​ផង​ដែរ​។
សម្រាប់​អ្នក​ដែល​មិន​ចូល​ចិត្ត​ញ៉ាំ​ត្រី អ្នក​អាច​ទទួល​បាន​អូ​មេ​ហ្គា 3 តាម​រយៈ​គ្រាប់​ជី​, គ្រាប់​កប្បាស​, សា​រ៉ា​យ​សមុទ្រ​។
 
គ្រាប់​ធញ្ញជាតិ សណ្តែក និង​គ្រាប់​ផ្លែ​ឈើ
មនុស្ស​ម្នាក់​ៗ​គួរ​ទទួលទាន​គ្រាប់​ធញ្ញជាតិ សណ្តែក និង​គ្រាប់​ចំនួន​ពាក់កណ្តាល ឬ​មួយ​ចាន​ជា​រៀងរាល់ថ្ងៃ ដូច​ជា គ្រាប់ស្វាយចន្ទី អាល់​ម៉ុ​ន គ្រាប់​វ៉​ល​ណាត់ និង​គ្រាប់​ល្ពៅ​។
 
គ្រឿងទេស និង​ឱសថ
មាន​គ្រឿងទេស​មួយ​ចំនួន​ដែល​ជួយ​ធ្វើ​ឱ្យ​មាន​តុល្យភាព​នៃ microflora នៅ​ក្នុង​ពោះវៀន កាត់​បន្ថយ​ការ​រលាក និង​ថែម​ទាំង​ធ្វើ​អោយ​ការ​ចង​ចាំ​ប្រសើរ​ឡើង​។
រមៀត​ក៏​ជា​គ្រឿងទេស​សម្រាប់​សុខភាព​ផង​ដែរ​។ យោង​តាម​ការ​ស្រាវជ្រាវ សារធាតុ Curcumin នៅ​ក្នុង​រមៀត​មាន​ប្រយោជន៍​សម្រាប់​ការ​ផ្តោតអារម្មណ៍ និង​ការ​យល់​ដឹង​របស់​មនុស្ស​។
អ្នក​អាច​បន្ថែម​រមៀត​ទៅ​ក្នុង​សាឡាដ ទឹក​ផ្លែ​ឈើ ការី ទឹកក្រឡុក​។ ការ​ផ្សំ​ម្រេច​ជាមួយ​រមៀត​អាច​បង្កើន​សកម្មភាព​របស់ curcumin រហូត​ដល់ 2000% ។ លើស​ពី​នេះ​ទៀត ឈើអែម​និង​ខ្ញី​ក៏​ល្អ​សម្រាប់​ខួរក្បាល​ផង​ដែរ​។
 
អាហារ​ដែល​មាន​ជាតិ fermented
ការ​ទទួលទាន​អាហារ​ដែល​មាន​ជាតិ fermented ប្រាំមួយ​ដង​ក្នុង​មួយ​ថ្ងៃ​អាច​កាត់​បន្ថយ​ការ​រលាក និង​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​ភាព​ចម្រុះ​នៃ​ជីវៈ​តូច​ៗ​នៅ​ក្នុង​ពោះវៀន​។
អាហារ​ដែល​មាន​ជាតិ fermented ដូច​ជា ទឹកដោះគោ​យ៉ា​អួ​, ជ្រក់​, គី​ម​ឈី ជាដើម​។
 
សូកូឡា​ខ្មៅ
ការ​សិក្សា​លើ​មនុស្ស​ពេញវ័យ 14.000​នាក់ បាន​រក​ឃើញ​ថា​អ្នក​ដែល​ញ៉ាំ​សូកូឡា​ខ្មៅ​ជា​ទៀងទាត់​មាន​ហានិភ័យ​ទាប​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត 70% ។ អ្នក​ដែល​ញ៉ាំ​សូកូឡា​ទឹកដោះគោ​មិន​ទទួល​បាន​លទ្ធផល​ដូច​គ្នា​ទេ​។ សូកូឡា​ខ្មៅ​មាន​ផ្ទុក​សារជាតិ flavonols និង epicatechin ។ បន្ទាប់​ពី​កែ​ច្នៃ​រួច សូកូឡា ស ស្ទើរតែ​លែង​មាន​ផ្ទុក​សារធាតុ Epicatechin ទៀត​ហើយ ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com