ជាតិ
NEA រៀបចំផ្ដល់ឱកាសការងារ២០០កន្លែង ដល់សាធារណជន នៅថ្ងៃទី៧កញ្ញា
07, Sep 2023 , 7:59 am        
រូបភាព
យុវជន ស្វែងរកការងារនៅក្រសួងការងារនាពេលកន្លងមក។ រូបពី ក្រសួងការងារ
យុវជន ស្វែងរកការងារនៅក្រសួងការងារនាពេលកន្លងមក។ រូបពី ក្រសួងការងារ
ភ្នំពេញ៖ ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជ​ជីវៈ បានរៀបចំកម្មវិធី «កិច្ចសម្ភាសការងារ» ដែលមានការងារ ២០៧កន្លែង ដើម្បីផ្ដល់ឱកាសការងារដល់ សិស្សនិស្សិត និងអ្នកស្វែងរកការងារធ្វើ។

 
បើតាម NEA នៅថ្ងៃទី៧កញ្ញានេះ ក្រុមហ៊ុន​ធំៗ​ចំនួន​៤​ នឹង​ផ្តល់ឱកាស​ការងារ​ចំនួន​២០៧​កន្លែង សម្រាប់​សិស្ស​​និស្សិត និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ​។ ​កិច្ច​សម្ភាស​ការងារនេះ នឹងធ្វើឡើង​​ផ្ទាល់​ភ្លាមៗ​ជាមួយ​ភាគី​ក្រុមហ៊ុន​ ដោយគ្រាន់តែកាន់ប្រវត្តិរូប ឬលិខិតស្នើសុំដាក់ពាក្យធ្វើការងារ។ កម្មវិធីសម្ភាសការងារ គឺរៀបចំឡើងនៅ ក្នុង​បរិវេណ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ចាប់ពីម៉ោង៨ព្រឹក ដល់៥រសៀល។ 
 
ក្រសួងការងារក៏នឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិប្រចាំឆ្នាំ២០២៣ដែរ នៅថ្ងៃទី១០-១១ វិច្ឆិកា នៅអគារពិព័រណ៍កោះពេជ្រ។ ដូច្នេះ ក្រុមហ៊ុន សហគ្រាស ដែលមានតម្រូវការជ្រើសរើស កម្លាំងពលកម្ម និងមានបំណងតាំងបង្ហាញអំពីឱកាសការងារ ដើម្បីទាក់ទាញបេក្ខជន អាចចូលរួមបាន ដោយគ្រាន់តែទាក់ទងទៅ ខាង NEA៕ 
 

Tag:
 ការងារ
© រក្សាសិទ្ធិដោយ thmeythmey.com