ជាតិ
វីដេអូ
សិស្សជាង១០០នាក់ ​ក្នុងស្រុកប្រាសាទបាគង ទទួលបានការតម្រង់ទិស​​សម្រាប់​​​​​ការប្រឡងបាក់ឌុប
13, Sep 2023 , 9:29 pm        
រូបភាព
សៀមរាប៖ អង្គការដុងឌុយគ័រ សហការជាមួយវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង រៀបចំសិក្ខា សាលា​ស្តីពី «វិធីសាស្ត្រជោគជ័យក្នុងការប្រឡងបាក់ឌុប» ដើម្បីផ្តល់គន្លឹះត្រៀមខ្លួនសម្រា​ប់ ​ប្រឡង​​ដល់​សិស្សានុ​សិស្ស។ ក្នុងសិក្ខាសាលានេះ មានសិស្សជាង ១០០នាក់ មកពីវិទ្យាល័យ ប្រាសាទបាគង និងវិទ្យាល័យ  ខ្នារសណ្ដាយចូលរួម។ លោក ពុត សុខមាន នាយកអង្គការ ដុងឌុយគ័រ លើកឡើងថា ការខិតខំប្រឹងប្រែងរៀនសូត្រ ជា​រឿងសំខាន់​ សម្រាប់សិស្សានុសិស្សគ្រប់រូប។ ដោយឡែកសម្រាប់សិស្សថ្នាក់ទី១២ ក្រៅពីការប្រឹងប្រែង រៀនសូត្រ  សិស្ស ត្រូវតែមានទំនុកចិត្តលើខ្លួនឯង និងជាពិសេស​គឺការមើលថែសុខភាព មុនពេលប្រឡងចូលមកដល់។

 
ដើម្បីជ្រាបច្បាស់ពីខ្លឹមសារនៃសិក្ខាសាលាទាំងមូល សូមលោកអ្នកនាងទស្សនាវីដេអូដូចខាងក្រោម៖ 



ការខំសិក្សារៀនសូត្រ​ជារឿងសំខាន់មួយ សម្រាប់សិស្សានុសិស្សគ្រប់រូប ជាពិសេសសិស្សថ្នាក់ទី១២ ដែលការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ​ ដែលនឹងឈានចូលមកដល់ឆាប់ៗខាងមុខនេះ។ 
 
ដើម្បី ជំនួយដល់ការត្រៀមខ្លួន​របស់សិស្សថ្នាក់ទី១២ អង្គការដុងឌុយគ័រ សហការជាមួយវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង រៀបចំសិក្ខាសាលាស្តីពី «វិធីសាស្ត្រជោគជ័យក្នុងការប្រឡងបាក់ឌុប» ។  
 
សិក្ខាសាលានេះ ប្រព្រឹត្តទៅកាលពីថ្ងៃទី៩ កញ្ញាកន្លងទៅ នៅវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង ក្នុងខេត្តសៀមរាប ដោយមានសិស្សានុសិស្សអនុវិទ្យាល័យ និងវិទ្យាល័យជាង១០០នាក់ ពីវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង និងវិទ្យាល័យ ខ្នា រសណ្ដាយ។ 
 
​លោក ពុត សុខមាន នាយកអង្គការ ដុងឌុយគ័រ លើកឡើងថា សិក្ខាសាលានេះ ​មានសារៈសំខាន់ សម្រាប់សិស្សគ្រប់រូប ជាពិសេសសិស្សត្រៀមប្រឡងបាក់ឌុប ជាពិសេសគឺជួយពញ្ញាក់ និងពង្រឹងស្មារតី ​សិស្ស ឱ្យត្រៀមខ្លួនឱ្យបានល្អមុនថ្ងៃប្រឡងមកដល់។  
 
លោកបន្ថែមថា លើសពីការខិតខំប្រឹងប្រែងរៀនសូត្រ សិស្សានុសិស្ស ត្រូវតែមានទំនុកចិត្តលើខ្លួនឯង និងគិតពីសុខភាព ជៀសវាងមានបញ្ហាសុខភាព នៅថ្ងៃប្រឡង ឬមុនថ្ងៃប្រឡងបាក់ឌុបមកដល់៕
 

Tag:
 ThmeyThmey
  បាក់ឌុប
  ដុងឌុយគ័រ
  សៀមរាប
  ប្រាសាទបាគង
© រក្សាសិទ្ធិដោយ thmeythmey.com