ជាតិ
ខ្សែទស្សនាភ្ជាប់ក្រុងអង្គរធំ នឹងធ្វើឱ្យទេសចរស្គាស់ប្រាសាទតូចៗ និងទាក់ទាញបន្ថែម
16, Sep 2023 , 12:09 pm        
រូបភាព
 រូបភាពប្រាសាទមួយចំនួន ក្នុងខ្សែទស្សនាភ្ជាប់ពីប្រាសាទបាយ័ន ក្នុងអតីតក្រុងអង្គរធំ។
រូបភាពប្រាសាទមួយចំនួន ក្នុងខ្សែទស្សនាភ្ជាប់ពីប្រាសាទបាយ័ន ក្នុងអតីតក្រុងអង្គរធំ។
សៀមរាប៖ អាជ្ញាធរអប្សរា បានរៀបចំខ្សែទស្សនាអតីតក្រុងអង្គរធំ ដើម្បីឱ្យទេសចរ បានទស្សនា និងស្គាល់ប្រាសាទតូចៗមួយចំនួនទៀត ដែលនៅជិតៗប្រាសាទបាយ័ន។ នេះជាខ្សែទស្សនាភ្ជាប់ ពោលគឺភ្ជាប់ចេញពីប្រាសាទបាយ័ន, ទីសក្ការៈព្រះអង្គងោក, ថ្មើរជើងលើផ្លូវថ្មបាយក្រៀម ឆ្ពោះចូលតាមច្រក​ខាងមុខ​ប្រាសាទបាភួន, ប្រាសាទបាភួន, អតីតព្រះបរមរាជវាំង, ប្រាសាទភិមានអាកាស, ស្រះស្រី ស្រះប្រុស, ព្រះលានជល់ដំរី, សេ្ដចគម្លង់, ប្រាសាទបាលិលេយ្យ និងបញ្ចប់នៅប្រាសាទទេពប្រណម្យ។

 
ដើម្បីជ្រាបច្បាស់ពីខ្សែទស្សនាខាងលើនេះ សូមលោកអ្នកនាងទស្សនាព័ត៌មានពិស្ដារដូចតទៅ៖ 

 
កញ្ញា ឡាយ ស្រីពេញ បុគ្គលិកនៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ លើកឡើងថា ខ្សែទស្សនានេះ នឹងលើកតម្លៃប្រាសាទ តាមរយៈការទៅដល់របស់ទេសចរបានឃើញ និងឈ្វេងយល់ពីប្រវត្តិប្រាសាទទាំងនោះ។ មួយវិញទៀតខ្សែទស្សនានេះ នឹងផ្ដល់បទពិសោធល្អៗ និងបានស្គាល់ប្រាសាទកាន់តែច្រើនបន្ថែមទៀត ដល់ទេសចរ ក្រៅពីប្រាសាទធំៗ។ 
បច្ចុប្បន្នខ្សែទស្សនានេះ បានរៀបចំរួចរាល់ ដែលអនុញ្ញាតឱ្យទេសចរចូលទស្សនា។ ចំណែកកក្រុមការងារអាជ្ញាធរជាតិអប្សរា ក៏បានរៀបចំដំឡើងនូវស្លាកសញ្ញាណែនាំ និងប្រាប់ទិសទស្សនាទៅកាន់ ទីតាំងទាំងអស់ខាងលើនេះផងដែរ៕ 
 

Tag:
 ThmeyThmey
  ខ្សែទស្សនា
  ក្រុងអង្គរធំ
  បាយ័ន
  សៀមរាប
  រមណីយដ្ឋានអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com