ជាតិ
«ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត» លើកទី២នឹងរះ នៅចន្លោះថ្ងៃទី២១-២៣ កញ្ញានេះ
17, Sep 2023 , 7:59 am        
រូបភាព
ភ្នំពេញ៖ បាតុភូតព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត នារដូវវស្សានេះ នឹងប្រព្រឹត្តទៅនៅចន្លោះថ្ងៃទី២១-២៣ ខែកញ្ញាឆ្នាំ២០២៣ ចាប់ពីម៉ោង៦ព្រឹកតទៅ។ នេះបើតាមក្រសួងសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍។



Equinox Angkor Wat គឺជាព្រឹត្តិការណ៍មួយដែលកើតឡើងពីរដងក្នុងមួយឆ្នាំ ដោយលើកទី១នៅក្នុងខែមីនា និងលើកទី២នៅខែកញ្ញា។ យោងតាមក្រសួងទេសចរណ៍​ ព្រឹត្តិការណ៍នេះមានទំនាក់ទំនងជាមួយនឹងស្ថាបត្យកម្មរបស់អង្គរវត្តដ៏អស្ចារ្យនៅក្នុងប្រវត្តិសាស្ត្រខ្មែរផងដែរ។ ទេសចរ ដែលទៅទស្សនាព្រះអាទិត្យរះនាពេលព្រឹក អាចគយគនទិដ្ឋភាពដ៏អស្ចារ្យ ក៏ដូចជាផ្តិតយករូបភាពយ៉ាងស្រស់ស្អាត នៅចំកំពូលប្រាង្គប្រាសាទ។
  


ព្រឹត្តិការណ៍ព្រះអាទិត្យរះនៅចំកំពូលកណ្ដាល នឹងកើតឡើងរយៈពេល៣ថ្ងៃនេះ គឺជាសមរាត្រីរដូវវស្សា ដែលវេលាពេលថ្ងៃ និងរយៈពេលយប់ស្មើគ្នា ជាព្រឹត្តិការណ៍កើតឡើង២ដងតែប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយមានតែនៅក្នុងខែកញ្ញា និងខែមីនាប៉ុណ្ណោះ។
 
សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមីនាកន្លងទៅ ព្រះករុណា ព្រះមហាក្សត្រ បានយាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធីសុំ «ព្រះអគ្គិកីឡានៅប្រាសាទអង្គរវត្ត ចំពេលដែលព្រះអាទិត្យរះចំពីលើកណ្តាលកំពូលប្រាសាទអង្គរវត្តផងដែរ។ ដោយ ព្រះអគ្គិកីឡានោះ គឺសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២  និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលបានរៀបចំជាលើកដំបូងបំផុតក្នុងប្រទេសកម្ពុជាផងដែរ៕
 


Tag:
 ThmeyThmey
  សៀមរាប
  កំពូលប្រាសាទ
© រក្សាសិទ្ធិដោយ thmeythmey.com