សេដ្ឋកិច្ច
អន្តរជាតិ
ការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្ដាលអាម៉េរិក បង្កការព្រួយបារម្ភជាងការធ្លាក់ចុះសេដ្ឋកិច្ចចិន
18, Sep 2023 , 8:59 pm        
រូបភាព
ប្រាក់ដុល្លារអាម៉េរិក និងប្រាក់យ័នចិន ។ រូបភាព Xinhua ។
ប្រាក់ដុល្លារអាម៉េរិក និងប្រាក់យ័នចិន ។ រូបភាព Xinhua ។
អ្នកវិភាគអះអាងថា បញ្ហាសេដ្ឋកិច្ចរបស់ចិនមិនបង្កការព្រួយបារម្ភដូចផលវិបាកនៃការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាម៉េរិក (Fed) នៅពេលនេះទេ។ ការកើនឡើងអត្រាការប្រាក់នៅអាម៉េរិកធ្វើឱ្យទ្រព្យសកម្មដែលបានចុះបញ្ជីជាប្រាក់ដុល្លារកាន់តែមានភាពទាក់ទាញប្រាក់ពីទីផ្សារដទៃ និងធ្វើឱ្យរូបិយប័ណ្ណនានាធ្លាក់ចុះដែលនាំឲ្យមានការបង្កើនអតិផរណា។

 
ទីផ្សារហិរញ្ញវត្ថុកំពុងឃ្លាំមើលអត្រាការប្រាក់សកលដែលធ្លាក់ចុះនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ។ យ៉ាងណាមិញ ហានិភ័យគឺថាអត្រាការប្រាក់នៅអាម៉េរិកអាចបន្តនៅខ្ពស់ក្នុងរយៈពេលយូរ។ ដោយបារម្ភពីហានិភ័យនៃវិបត្តិសេដ្ឋកិច្ចបានធ្លាក់ចុះ អតិផរណារបស់អាម៉េរិកមិនបានថមថយខ្លាំងនោះទេ។
 
វិនិយោគិនជាច្រើនជឿជាក់ថា អត្រាការប្រាក់៥ភាគរយរបស់ធនាគារកណ្តាលអាម៉េរិក (Fed) បច្ចុប្បន្នដែលជាកម្រិតខ្ពស់រយៈពេល ២២ឆ្នាំនឹងត្រូវបានរក្សានៅឆ្នាំក្រោយបន្តទៀត។ ប្រទេសដែលមានចំណូលទាប និងប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ត្រូវពន្យារពេលផែនការកាត់បន្ថយអត្រាការប្រាក់ បើទោះបីជាមានកំណើនមិនរឹងមាំក៏ដោយ ដោយសារតែប្រទេសទាំងនោះព្រួយបារម្ភអំពីហានិភ័យនៃលំហូរចេញមូលធន។
 
លោក David Loevinger នាយកទីផ្សារនៅ TCW Group បាននិយាយថា វាជាការលំបាកខ្លាំងណាស់ក្នុងការបង្កើតគោលនយោបាយដោយមិនយកចិត្តទុកដាក់តាមដានធនាគារកណ្តាលអាម៉េរិក ។ 
 
ប្រទេសទាំងអស់កំពុងមានមានផលប៉ះពាល់នៃគោលនយោបាយពី Fed ។ ការកើនឡើងអត្រាការប្រាក់នៅអាម៉េរិកធ្វើឱ្យទ្រព្យសកម្មដែលបានចុះបញ្ជីជាប្រាក់ដុល្លារកាន់តែមានភាពទាក់ទាញប្រាក់ពីទីផ្សារផ្សេងទៀត និងធ្វើឱ្យរូបិយប័ណ្ណនៃប្រទេសទាំងនេះធ្លាក់ចុះដែលនាំឲ្យមានការបង្កើនអតិផរណា និងរងសម្ពាធសងបំណុលពីប្រទេសជាច្រើន។
 
កំណើន​យឺត​របស់​ចិន​កំពុង​បង្កើត​បញ្ហា​ប្រឈម​សម្រាប់​សេដ្ឋកិច្ច ជាពិសេស​នៅ​អាស៊ីដោយសារតែតម្រូវការសម្រាប់ការនាំចេញរបស់ប្រទេសទាំងនេះកំពុងធ្លាក់ចុះ។ 
 
យ៉ាងណាមិញ ចំពោះឥណ្ឌូណេស៊ីនិងប្រេស៊ីល រឿងដែលបានពិភាក្សាច្រើនបំផុតនាពេលថ្មីៗនេះ គឺជាមូលហេតុដែលធនាគារកណ្តាលមិនព្រមកាត់បន្ថយអត្រាការប្រាក់យ៉ាងឆាប់រហ័ស។ លោក Loevinger អះអាងថា ៖« អ្នកដែលបង្កឱ្យមានភាពចលាចលបំផុតនៅក្នុងទីផ្សារពិភពលោកគឺ Fed ជាអ្នកឈ្នះ ហើយសេដ្ឋកិច្ចរបស់ចិនពិតជាធ្លាក់ចុះ ប៉ុន្តែមិនធ្ងន់ធ្ងរដូចឆ្នាំ ២០០៨ ឬ ២០២០ នោះទេ»។
 
សូម្បី​តែ​ចិន​ខ្លួន​ឯង​ក៏​កំពុង​រង​ផល​ប៉ះពាល់​ដោយ​អត្រា​ការ​ប្រាក់​ខ្ពស់​នៅ​អាម៉េរិក។ ធនាគារកណ្តាលចិន (PBOC) កំពុងការពារប្រាក់យ័នយ៉ាងហ្មត់ចត់។ PBOC បានណែនាំឲ្យធនាគារលក់ប្រាក់ដុល្លារអាម៉េរិក ដើម្បីបង្កើនតម្លៃរូបិយប័ណ្ណក្នុងស្រុក ហើយបានព្រមានថាអ្នកវិនិយោគនឹងត្រូវទទួលទណ្ឌកម្ម។ 
 
ធនាគារកណ្តាលឥណ្ឌាក៏កំពុងធ្វើអន្តរាគមន៍នៅក្នុងទីផ្សារដើម្បីគាំទ្រប្រាក់រូពី។ នៅជប៉ុន បន្ទាប់ពីប្រាក់យ៉េនចុះថោក ១៤៥យ៉េនក្នុងមួយដុល្លារអាម៉េរិក ពាក្យចចាមអារ៉ាមជាច្រើនលើកឡើងថា ប្រទេសនេះនឹងបោះបង់ចោលអត្រាការប្រាក់អវិជ្ជមានក្នុងពេលឆាប់ៗផងដែរ។ 
 
ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​​ចិន​មាន​ឥទ្ធិពល​ជា​ច្រើន​មក​លើ​ពិភពលោក។ ប៉ុន្តែសេដ្ឋកិច្ចនេះនៅតែត្រូវបានព្យាករថានឹងកើនឡើង ៥ភាគរយនៅឆ្នាំនេះ។ ហើយទោះបីជាប្រាក់យ័នបានធ្លាក់ចុះធៀបនឹងដុល្លារអាម៉េរិកក៏ដោយ នេះមិនបានបណ្តាលឱ្យមានការប្រែប្រួលហិរញ្ញវត្ថុសកលដូចកាលពីឆ្នាំ ២០១៥នោះទេ នៅពេល PBOC បានទម្លាក់តម្លៃប្រាក់យ័នភ្លាមៗ៕
 

Tag:
 ចិន
  អាម៉េរិក
  Fed
 ​ ធនាគារកណ្តាល
© រក្សាសិទ្ធិដោយ thmeythmey.com