ជាតិ
បាយត្រីចៀនមាត់ទន្លេកំពង់ចាម ពេញនិយមតាំងពីឆ្នាំ១៩៩១
19, Sep 2023 , 8:39 am        
រូបភាព
កំពង់ចាម៖ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩១ ផ្ទះបាយត្រីចៀន នៅតែពេញនិយមក្នុងក្រុងកំពង់ចាម។ ស្ថិតនៅខាងមុខច្រាំងទន្លេមេគង្គ  ផ្ទះលក់បាយមួយនេះ ត្រូវបានលក់បាយ មុនពេលមាន ស្ពានគីហ្សូណាទៅទៀត។ 



ផ្ទះបាយនេះ មានលក់បានត្រីចៀនជាច្រើនប្រភេទដូចជា ត្រីអណ្តែតឆ្កែ ត្រីពោ ត្រីកាហែ  ត្រីឆ្ពៀត ត្រីស្លឹកឫស្សី ត្រីចង្វា និងប្រភេទគោងៀតផងដែរ។ សម្រាប់ត្រីទាំងនេះ លោក បាន វណ្ណា ដែលជាម្ចាស់ហាង បានប្រមូលទិញពីប្រជានេសាទ នៅច្រាំងទន្លេមេគង្គ។ បុរស វ័យ៧២ឆ្នាំរូបនេះ បានទិញត្រីទុកប្រមាណ ៥០គីឡូក្រាមដើម្បីប្រឡាក់ ក្នុងមួយសប្តាហ៍។ ចំពោះ បន្លែយកមកធ្វើជ្រក់ទាំងនេះ គឺមានតាមរដូវកាល នៃបន្លែនីមួយៗ។ ជ្រក់ទាំងនោះរូមមាន ជ្រក់មមាញ ជ្រក់កាឡឹងខឹង ជ្រក់ស្ពៃ ត្រពាំងត្រាំ ល្ហុងត្រាំង ប៉េងប៉ោះស្វាយខ្ចី។ 
 
ម្ចាស់ផ្ទះបាយត្រីចៀនរូបនេះ បន្តថា ក្រៅពីធ្វើឱ្យអតិថិជនបរិភោគជាមួយត្រីចៀន លោកគឺមានលក់ជ្រក់ជាប្រអប់ផងដែរ។ ចំពោះ បាយត្រីចៀន គឺមានតម្លៃ ១ម៉ឺនរៀល ដោយអតិថិជន អាចជ្រើសរើសត្រីបរិភោគ និងជ្រក់តាមចិត្ត៕
 
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោក អ្នកនាងទស្សនាវីដេអូដូចតទៅ៖
 






Tag:
 ThmeyThmey25
  បាយត្រីចៀន
  បាន វណ្ណា
  កំពង់ចាម
© រក្សាសិទ្ធិដោយ thmeythmey.com