អន្តរជាតិ
៩ខែ ថៃ​ទទួល​ភ្ញៀវ​ទេសចរ​បរទេស​១៩លាន​នាក់
20, Sep 2023 , 10:59 am        
រូបភាព
ថៃបានកត់ត្រាភ្ញៀវទេសចរបរទេសចំនួន១៩លាននាក់ចាប់ខែខែមករាដល់ខែថ្ងៃទី១៧ ខែកញ្ញាក្នុងឆ្នាំ ២០២៣ ដែលជាចំនួនច្រើនគួរឱ្យកត់សម្គាល់។ នេះបើតាមការប្រកាសរបស់ក្រសួងទេសចរណ៍ថៃនៅថ្ងៃទី១៩​ ខែកញ្ញា។

 
ចំនួនភ្ញៀវទេសចរបរទេស១៩លាននាក់ដែលថៃទទួលបាននេះ បង្កើតជាប្រាក់ចំណូលចូលប្រទេស​រហូតដល់២២,២៦ពាន់លានដុល្លារ។
 
«ស្ថានភាព​ទេសចរណ៍​នៅ​ថៃ​កំពុង​បង្ហាញ​សញ្ញា​ប្រសើរ​ឡើង»។ សេចក្ដីថ្លែងការណ៍របស់ក្រសួង​ទេសចរណ៍ថៃបានសម្គាល់បែបនេះរួចបន្តថាការលើកលែងទិដ្ឋាការរបស់រដ្ឋាភិបាលសម្រាប់ជនជាតិចិននឹងផ្តល់ការជំរុញដល់វិស័យទេសចរណ៍នេះបន្ថែមទៀត។
 
ថៃក៏រំពឹងការទៅដល់នៃភ្ញៀវទេសចរបរទេសថែមទៀត ស្របពេលរដូវកាលមមាញឹកផ្នែកទេសចរណ៍កើតមានក្នុងសប្តាហ៍នេះជាមួយនឹងថ្ងៃឈប់សម្រាកដ៏វែងនៅក្នុងប្រទេសនានាមានម៉ាឡេស៊ី និងជប៉ុន។ 
 
វិស័យទេសចរណ៍ រួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចថៃ។ រដ្ឋាភិបាលទីក្រុងបាងកករំពឹង​ថា​នឹង​មាន​អ្នកដំណើរចំនួន២៨លាន​នាក់​នៅ​ឆ្នាំ​នេះ។ កាលពីឆ្នាំ២០១៩ មុនផ្ទុះជំងឺកូវីដ-១៩ ថៃទទួលភ្ញៀវទេសចរបរទេស៣៩លាននាក់ក្នុងនោះមាន១១លាននាក់ទៅពីចិន៕
 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com