ជាតិ
រដ្ឋមន្ត្រីបរិស្ថាន ណែនាំឱ្យរោងចក្រឈប់ប្រើអគ្គិសនីដោយដុតកំណាត់ ឬអុសតទៀត
28, Sep 2023 , 6:59 pm        
រូបភាព
លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។ រូបភាព៖ ក្រសួងបរិស្ថាន
លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។ រូបភាព៖ ក្រសួងបរិស្ថាន
ថ្វីដ្បិត វិស័យឧស្សាហកម្មមានភាពរីកចម្រើន ប៉ុន្តែ បច្ចុប្បន្ន ក៏នៅមានរោងចក្រមួយចំនួនបន្តប្រើប្រាស់ការដុតកំណាត់ ឬអុស ដើម្បីបម្លែងទៅជាថាមពលអគ្គិសនី បម្រើឱ្យខ្សែច្រវាក់ផលិតកម្មខ្លួន។ ការណ៍ធ្វើបែបនេះ បានធ្វើប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន តាមរយៈបំភាយឧស្ម័នផ្សេងទៅបរិយាកាស ពិសេស ប្រភេទកាបូនឌីអុកស៊ីត ដែលធ្វើឱ្យផែនដីឡើងកម្ដៅ។



លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងនៅថ្ងៃទី២៧ ខែកញ្ញាថា​ នាពេលបច្ចុប្បន្ន មានរោងចក្រសហគ្រាមួយចំនួន បានយកកំណាត់មកដុត ដើម្បីបំពុះទឹកឱ្យទៅជាថាមពលអគ្គិសនី សម្រាប់ប្រើប្រាស់លើការងារអ៊ុតខោអាវ។ ការធ្វើរបៀបនេះ វានឹងធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងធនធានព្រៃឈើ។ ជុំវិញបញ្ហានេះ លោក ណែនាំឱ្យបណ្តារោងចក្រទាំងអស់ ប្រើប្រាស់សូឡាជំនួសវិញ ដើម្បីជួយកាត់បន្ថយការបំពុលបរិស្ថាន និងចូលរួមរក្សាគម្របព្រៃឈើ ដែលក្រសួងបរិស្ថានកំពុងដាំដុះសម្រេចឲ្យបាន ៦០ភាគរយនាពេលខាងមុខ។ 
 
បើតាម រដ្ឋមន្រ្តី កម្ពុជាត្រូវការប្រឆាំងនឹងបញ្ហាការប្រែប្រួលអាកាសធាតុដាច់ខាត តាមរយៈយុទ្ធនាការចែកកូនឈើ១លានដើម ដល់សហគមន៍ និងប្រជាជនទូទាំងប្រទេស ជារៀងរាល់ឆ្នាំ។ ការធ្វើបែបនេះ ក៏អាចនាំកម្ពុជាក្លាយជាប្រទេសមានអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ផងដែរ៕ 
 
 
 
 
 

Tag:
 បរិស្ថាន
  អ៊ាង សុផល្លែត
  ការប្រែប្រួលអាកាសធាតុ
  គម្របព្រៃឈើ
© រក្សាសិទ្ធិដោយ thmeythmey.com