អន្តរជាតិ
ប៉ូលិស​ថៃ​រឹបអូស​គ្រឿងញៀន​​តម្លៃ​៨,១៥​លាន​ដុល្លារ​
29, Sep 2023 , 11:29 am        
រូបភាព
ប៉ូលិសថៃបានរឹបអូសថ្នាំមេតំហ្វេតាមីនជាង១៥លានគ្រាប់ និងសារធាតុខុសច្បាប់ផ្សេងទៀតតម្លៃ​៣០០លានបាត (៨,១៥លានដុល្លារ)។ អាជ្ញាធរថៃ បានបញ្ជាក់នៅថ្ងៃទី២៨ ខែ កញ្ញាថា ចំនួន​នេះ​ជា​គ្រឿងញៀនដ៏ធំបំផុតក្នុងឆ្នាំ២០២៣។

 
ក្នុងប្រតិបត្តិការនៅផ្ទះមួយក្នុងខេត្តនគរបឋម ប៉ូលិសថៃចាប់ខ្លួនមនុស្ស៤នាក់ និងថ្នាំញៀនប្រភេទ មេតំហ្វេតាមីនគ្រីស្តាល់៤២០គីឡូក្រាមព្រមទាំងហេរ៉ូអ៊ីនមួយចំនួនទៀត។
 
«នេះគឺជាកន្លែងផ្ទុកគ្រឿងញៀនដ៏ធំបំផុតមួយនៅកណ្តាលប្រទេសថៃ»។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ Tawee Sodsong បានប្រាប់អ្នកសារព័ត៌មានបែបនេះ។
 
ចំណែកឧត្តមសេនីយ៍ Torsak Sukvimol ដែលនឹងក្លាយជាអគ្គស្នងការប៉ូលិសថៃបានលើកឡើងថា ថ្នាំញៀនទាំងនេះត្រូវបានផលិតនៅក្នុងប្រទេសជិតខាង។ 
 
ក្នុងការបាយការណ៍ចេញដើមឆ្នាំនេះ អង្គការសហប្រជាជាតិ (UN) អះអាងថា ការជួញដូរថ្នាំញៀន​នៅ​តំបន់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍កំពុងកើនឡើង ដោយបរិមាណថ្នាំមេតំហ្វេតាមីន​ត្រូវ​បាន​ផលិតចេញ​ពីតំបន់ត្រីកោណមាសដែលជាព្រំប្រទល់រវាងមីយ៉ាន់ម៉ា ថៃ និងឡាវ។
 
តំបន់ត្រីកោណមាសនេះ មានប្រវត្តិការផលិតគ្រឿងញៀនខុសច្បាប់ជាយូរមកហើយ​ហើយថ្មី​ៗ​នេះ​បានក្លាយជាមជ្ឈមណ្ឌលផលិតកម្មដ៏ធំសម្រាប់សារធាតុរំញោចប្រភេទអាំហ្វេតាមីន ជាពិសេស​ថ្នាំ​មេតំហ្វេតាមីន ដែលប្រើប្រាស់ដោយក្រុមឧក្រិដ្ឋកម្មអាស៊ី ជាមួយនឹងបណ្តាញចែកចាយ​រហូត​ដល់​ជប៉ុន និងនូវែលសេឡង់ឯណោះ៕
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com