កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាអាស៊ី៖ ក្រុមបាល់ទាត់តំបន់អាស៊ានធ្លាក់អស់ ឯម្ចាស់ការពារជើងឯកកូរ៉េខាងត្បូង ប៉ះម្ចាស់ផ្ទះចិន វគ្គ៨ក្រុម
29, Sep 2023 , 10:33 am        
រូបភាព
ក្រុមកីឡាបាល់ទាត់អាយុក្រោម២៣ឆ្នាំ ពីតំបន់អាស៊ីអាគ្នេយ៍ ថៃ មីយ៉ាន់ម៉ា និងឥណ្ឌូណេស៊ី ធ្លាក់ត្រឹមវគ្គ១៦ក្រុម ព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ Asian Games ក្រុងហាងចូវ ប្រទេសចិន។ កូរ៉េទាំងពីរបន្តទៅវគ្គ៨ក្រុម ដោយកូរ៉េខាងត្បូងដែលជាក្រុមការពារតំណែងជើងឯក ត្រូបន្តជួបម្ចាស់ផ្ទះចិន ស្របពេលកូរ៉េខាងជើងជួបក្រុមរងជើងឯក ជប៉ុន។



នាការប្រកួតវគ្គ១៦ក្រុមចុងក្រោយវិញ្ញាសាបាល់ទាត់បុរស U23 ចិនបានទម្លាក់កាតាក្នុងលទ្ធផល ១-០ ស្របពេលកូរ៉ខាងត្បូង ឈ្នះកៀហ្ស៊ីស៊ីស្ថាន ដល់ទៅ ៥-១។
 
ថៃ បរាជ័យក្រោមថ្វីជើងអ៊ីរ៉ង់ ក្នុងលទ្ធផល ២-០ ឯ ឥណ្ឌូណេស៊ីចាញ់ អ៊ូសបេគីស្ថាន ២-០ ដូចគ្នា ខណៈមីយ៉ាន់ម៉ា រងភាពអាម៉ាសក្រោយចាញ់ក្រុមខ្លាំងជប៉ុនដល់ទៅ ៧-០។ គិតត្រឹមវគ្គ៨ក្រុមចុងក្រោយ មិនមានក្រុមពីតំបន់អាស៊ីអាគ្នេយ៍ទៀតឡើយ។
 
ហុងកុង ក៏បានកៅអីទៅវគ្គ៨ក្រុមដែរ តាមរយៈជ័យជម្នះលើប៉ាឡេស្ទីនក្នុងលទ្ធផល ១-០។ អារ៉ាប៊ីសាអូឌីត ទម្លាក់ឥណ្ឌាក្នុងលទ្ធផល ២-០ និងកូរ៉េខាងជើង បានយកឈ្នះបារ៉ែន ២-០ នៅវគ្គ១៦ក្រុមចុងក្រោយ។
 
វគ្គ៨ក្រុមចុងក្រោយ ម្ចាស់ផ្ទះចិន ត្រូវប៉ះម្ចាស់ការពារជើងឯកកូរ៉េខាងត្បូង, រ៉េខាងជើងជួបក្រុមរងជើងឯក ជប៉ុន, អ៊ូសបេគីស្ថាន ប៉ះអារ៉ាប៊ីសាអូឌីត និង អ៊ីរ៉ង់ ជួបហុងកុង។ ការប្រកួត នឹងធ្វើឡើងនៅថ្ងៃទី១ ខែតុលា៕  
 

Tag:
 កីឡាអាស៊ី
  Asian Games
© រក្សាសិទ្ធិដោយ thmeythmey.com