ជាតិ
ពីនេះ ពីនោះ
បិណ្ឌ, ដាក់បិណ្ឌ, កាន់​បិណ្ឌ, វេនបិណ្ឌ
30, Sep 2023 , 7:29 am        
រូបភាព
«បិណ្ឌ» ជា​ការប្រមូលឱ្យមូល ឬពូតឱ្យជាដុំ, ដុំ; ការចិញ្ចឹមជីវិត។ ខ្មែរយើងប្រើពាក្យនេះជាឈ្មោះនៃវិធីធ្វើទានមួយយ៉ាង (តាមប្រពៃណីរបស់ប្រទេស) ធ្វើបានពីត្រឹមថ្ងៃ១រោចខែភទ្របទទៅដល់ថ្ងៃខែដាច់ (១៥ថ្ងៃ) ... ហៅថា បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌ, ហៅខ្លីត្រឹមតែ កាន់បិណ្ឌ ឬ ដាក់បិណ្ឌ ក៏បាន; ថ្ងៃ ១៥រោចខែភទ្របទ ហៅថា ថ្ងៃភ្ជុំបិណ្ឌ . . . , ពួកឧបាសកទាយកតែងទៅប្រជុំគ្នាធ្វើទានឯវត្តមិនសូវមានអ្នកណាមួយខានឡើយ។ 

 
ខ្មែរយើងប្រើពាក្យ«ដាក់បិណ្ឌ» ឬ «កាន់បិណ្ឌ» ជាឈ្មោះនៃវិធីធ្វើទានម្យ៉ាង (តាមប្រពៃណីរបស់ប្រទេស) ធ្វើបានពីត្រឹមថ្ងៃទី ១ រោចខែភទ្របទទៅដល់ថ្ងៃខែដាច់ (១៥ ថ្ងៃ) ...ហៅថា បុណ្យកាន់បិណ្ឌ ឬបុណ្យដាក់បិណ្ឌ, ហៅខ្លីត្រឹមតែ កាន់បិណ្ឌ ឬដាក់បិណ្ឌ ក៏បាន; ថ្ងៃ ១៥ រោចខែភទ្របទ ហៅថា ថ្ងៃភ្ជុំបិណ្ឌ ..., ពួកឧបាសកទាយកតែងទៅប្រជុំគ្នាធ្វើទានឯវត្តមិនសូវមានអ្នកណាមួយខានឡើយ។
 
រីឯ «វេនបិណ្ឌ» វិញ គឺ​ កាលកំណត់ដែលពុទ្ធបរិស័ទប្ដូរគ្នាទទួលរ៉ាប់រងរៀបចង្ហាន់ប្រគេនព្រះសង្ឃនិងធ្វើសាសនពិធី ក្នុងរដូវនៃការកាន់បិណ្ឌចំនួន១៤ថ្ងៃ :  ខ្ញុំទទួលវេនបិណ្ឌទី២៕
 
ប្រភព៖ វចនានុក្រម​ខ្មែរ២០២២ ចេញផ្សាយ​ដោយក្រុម​ប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យ​សភាកម្ពុជា
 

© រក្សាសិទ្ធិដោយ thmeythmey.com