កីឡាជាតិ
ជាតិ
Danielle Kelly ជឿជាក់អាចសងសឹកបាន ខណៈ ខាន់ ចេសា ត្រៀមទទួលស្រេចបាច់
29, Sep 2023 , 7:59 pm        
រូបភាព
ប្រធានាធិបតីទីម័រខាងកើតថា គ្មានការជជែកពីកិច្ចសហប្រតិបត្តិការយោធាជាមួយចិនឡើយ
ប្រធានាធិបតីទីម័រខាងកើតថា គ្មានការជជែកពីកិច្ចសហប្រតិបត្តិការយោធាជាមួយចិនឡើយ
Danielly Kelly កីឡាការិនីសហរដ្ឋអាម៉េរិក មានទំនុបចិត្តជាខ្លាំង ក្នុងការយកឈ្នះ ខាន់ ចេសា កីឡាការិនីកម្ពុជា-អេម៉េរិក ក្នុងការប្រកួតគុនចម្រុះនៅសង្វៀន One Championship នាថ្ងៃទី៣០ ខែកញ្ញា នៅប្រទេសសិង្ហបុរី។ ជឿជាក់ ព្រោះ Kelly បានហ្វឹកហាត់យ៉ាងល្អ ដើម្បីត្រៀមសងសឹក។ ខាន់ ចេសា ក៏មានជំនឿចិត្ត នឹងយកឈ្នះ Danielly Kelly ម្ដងទៀត ព្រោះបានត្រៀមខ្លួនស្រេចបាច់។



ក្នុងការប្រកួត American No-gi Grappling (ការប្រកួតក្លេរ ដូចជឺជិតស៊ូ) កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៣ កីឡាការិនី Danielly Kelly បានចាញ់ ខាន់ ចេសា ដោយពិន្ទុ។ ដោយឡែក នៅក្នុងសង្វៀន One Championship នៅប្រទេសសិង្ហបុរី កីឡាការិនីសហរដ្ឋអាម៉េរិករូបនេះ មានឱកាសបានប្រកួតជាមួយ ខាន់ ចេសា និងដើម្បីសងសឹកផង។
 
ក្នុងវេទិការប្រឈមមុខដាក់គ្នា និងថ្លឹងទម្ងន់ នាថ្ងៃទី២៩ ខែកញ្ញានេះ Danielly Kelly បាននិយាយទាំងមានទំនុបចិត្តថា អាចនឹងយកឈ្នះ លើកីឡាការិនី ខាន់ ចេសា បាន ព្រោះតែ Danielly បានហ្វឹកហាត់រយៈពេលវែង ដើម្បីការប្រកួតនេះ។
  
Danielle Kelly នៅខាងឆ្វេង ឈរវេទិការ Faceoff ទល់មុខ ខាន់ ចេសា រូបពី វីឌីអូ One Yuotube

«ខ្ញុំ គិតថាមានប្រៀបច្រើនដែរ ព្រោះបានហ្វឹកហាត់ត្រៀមសងសឹក តាំងពីខែកុម្ភៈ ហើយអាចថាពេលហ្វឹកហាត់យូជាងនេះទៀត។ លើកនេះ ខ្ញុំជឿច្បាស់ថា អាចយកកឈ្នះបាន។»។ Danielly Kelly បាននិយាយដូច្នេះ។
 
ក្នុងវេទិការដដែរនេះ កីឡាការិនីកម្ពុជា ចេសា ដែលទើបដណ្តើមបានមេដាយមាសកីឡាស៊ីហ្គេមលើកទី៣២ ដូចជាមិនមានការព្រួយបារម្ភចំពោះប្រកួតនេះទេ ហើយក៏មានជំនឿចិត្តមិនខុសគ្នា ពី Danielly Kelly ដែរ។ ម្យ៉ាងវិញទៀត ខាន់ ចេសា ទំនងជាផ្ដោតសំខាន់ចំពោះការប្រកួតនេះណាស់ ព្រោះ ចេសា មិនចូលរួមក្នុងព្រឹត្តិការណ៍ Asian Games លើកទី១៩ នៅប្រទេសចិន ដែលតំណាងឲ្យកម្ពុជា ព្រោះតែ ចាំការប្រកួតដ៏សំខាន់នេះ។
 
កីឡាការនីកម្ពុជារូបនេះ បាននិយាយដូច្នេះថា៖«ជឿជាក់ខ្លះដែរ ព្រោះខ្ញុំធ្លាប់ប្រកួតឈ្នះគាត់ម្ដងហើយ។  ខ្ញុំ បានហ្វឹកហាត់ល្អបំផុត នៅសាលា។»៕
 

Tag:
 One Championship
  ខាន់ ចេសា
© រក្សាសិទ្ធិដោយ thmeythmey.com