ជាតិ
អន្តរជាតិ
តុលាការវៀតណាម កាត់ទោសប្រហារជីវិតជនជាតិខ្មែរម្នាក់ពីបទជួញដូរគ្រឿងញៀនជាង៣០គីឡូក្រាម
29, Sep 2023 , 4:00 pm        
រូបភាព
បុរសបីរូប ដែលមានជនជាតិខ្មែរម្នាក់ ត្រូវបានតុលាការវៀតណាមកាត់ទោសប្រហារជីវិត។ រូបភាព Vietnam Net
បុរសបីរូប ដែលមានជនជាតិខ្មែរម្នាក់ ត្រូវបានតុលាការវៀតណាមកាត់ទោសប្រហារជីវិត។ រូបភាព Vietnam Net
តុលាការវៀតណាម នៅថ្ងៃទី២៨ ខែកញ្ញា បានកាត់ទោសប្រហារជីវិតបុរសចំនួន ៣រូប ពីបទជួញដូរគ្រឿងញៀន ដោយក្នុងនោះមានបុរសជនជាតិកម្ពុជាមួយរូបផង។

 
តុលាការខេត្ត Binh Phuoc នៅថ្ងៃទី២៨ ខែកញ្ញា បានកាត់ទោសទោសប្រហារជីវិតបុរសចំនួន ៣រូប ដោយក្នុងនោះមានជនជាតិកម្ពុជាម្នាក់ វ័យ ៣៦ឆ្នាំ មកពីខេត្តត្បូងឃ្មុំ ពាក់ព័ន្ធនឹងការរត់គ្រឿងញៀនពីកម្ពុជា មកវៀតណាមជិត ៣១គីឡូក្រាម។ 
 
ក្នុងសាលក្រមរបស់តុលាការវៀតណាម បុរសជនជាតិកម្ពុជាម្នាក់ហៅ «Boss» នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ បាននិយាយទូរសព្ទហៅ លោក Sbov Proeurn ដែលមានវ័យ ៣៦ឆ្នាំនេះ ឱ្យដឹកគ្រឿងញៀន ក្នុងតម្លៃមួយគីឡូក្រាម ២០០ដុល្លារ ពីកម្ពុជាទៅក្រុងហូជីមិញ។ នេះបើតមាការចុះផ្សាយរបស់សារព័ត៌មាន Vietnam Net។ 
 
បន្ទាប់ពីលោក Sbov Proeurn បានជួលជនជាតិវៀតណាមមួយរូបទៀត ដើម្បីដឹកគ្រឿងញៀនពីព្រំដែនកម្ពុជា-វៀតណាម ទៅក្រុងហូជីមិញ។ 
 
មិនតែប៉ុណ្ណោះ នៅចន្លោះថ្ងៃទី២៤ ខែមិថុនា ទៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ លោក Sbov Proeurn បានដឹកគ្រឿងញៀនពីកម្ពុជាទៅវៀតណាមចំនួន ៣លើកបន្ថែមទៀត។ លើសពីនេះ លោក Sbov Proeurn ក៏បានជួញដូរគ្រឿងញៀននៅពេលបន្តបន្ទាប់ទៀតផងដែរពីកម្ពុជាទៅវៀតណាម ដោយមានជំនួយពីជនជាតិវៀតណាមពីររូបទៀត៕ 
 
 

Tag:
 វៀតណាម
  កម្ពុជា
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com