កីឡាអន្តរជាតិ
អន្តរជាតិ
Barcelona ស្ថិតក្រោមការស៊ើប​អង្កេត​ ក្នុងបទសង្ស័យផ្តល់សំណូកអាជ្ញាកណ្តាល
29, Sep 2023 , 4:44 pm        
រូបភាព
ក្លិបបាល់ទាត់អេស្ប៉ាញ ​Barcelona ស្ថិតក្រោមការស៊ើប​អង្កេតពីសំណាក់មន្ត្រីប៉ូលិសអេស្ប៉ាញ ​ក្រោយមានការសង្ស័យថាបានប្រព្រឹត្តិអំពើពុករលួយ «ស៊ីសំណូកយ៉ាងសកម្ម» រយៈពេលជាង ២ សតវត្សន៍ ជាមួយន្ត្រីអាជ្ញាកណ្តាលម្នាក់។ មន្ត្រីប៉ូលិសអេស្ប៉ាញបានឆ្មក់ចូលការិយាល័យគណៈកម្មាធិការអាជ្ញាកណ្តាល ដើម្បីស៊ើប​អង្កេតរឿងរ៉ាវដែលជាប់ពាក់ព័ន្ធនឹងអំពើពុករលួយជាមួយក្លិប Barcelona នេះ។



បើតាមតុលាការក្នុងទីក្រុង Barcelona មន្ត្រីប៉ូលិសអេស្ប៉ាញ ក៏បានឆែកឆេរការិយាល័យរបស់សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ (RFEF) នៅក្នុងទីក្រុងម៉ាឌ្រីដ កាលពីថ្ងៃទី២៨ ខែកញ្ញា ដែលការស៊ើប​អង្កេតគឺទៅលើបញ្ហាពាក់ព័ន្ធទៅនឹងអំពើពុករលួយជាប្រព័ន្ធ នៅក្នុងគណៈកម្មាធិការអាជ្ញាកណ្តាលអេស្ប៉ាញ។
 
ការស៊ើប​អង្កេតរបស់អាជ្ញាកណ្តាលឥឡូវនេះបានពង្រីកសំណុំរឿងដើម្បីរួមបញ្ចូលក្លិប​ Barca ជាជនសង្ស័យមួយរូបបន្ថែមទៀត។ ចៅក្របស៊ើប​អង្កេតលោក Joaquin Aguirre Lopez បានឱ្យដឹងកាលពីដើមខែកញ្ញា ថាក្លិប Barca អាចទទួលបានផលប្រយោជន៍ពីអំពើពុករលួយនេះ។
 
កាលពីខែមីនា រដ្ឋអាជ្ញាបានដាក់ពាក្យបណ្តឹងជុំវិញការបង់ប្រាក់ជាង ៧,៣លានអឺរ៉ូ (៧,៨លានដុល្លារ) ក្នុងរយៈពេល ១៧ឆ្នាំ ដល់ក្រុមហ៊ុនដែលគ្រប់គ្រងដោយលោក Jose Maria Negreira ដែលជាអនុប្រធានគណៈកម្មាធិការអាជ្ញាកណ្តាល RFEF ពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០១៨។
 
ទោះយ៉ាងណាក្លិប Barcelona បានបដិសេធចំពោះការប្រព្រឹត្តិខុសឆ្គងរបស់ខ្លួន នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីខែកុម្ភៈ ដោយថា ខ្លួនបានបង់ប្រាក់ឱ្យអ្នកប្រឹក្សាខាងក្រៅដែលបានផ្គត់ផ្គង់ដល់ការប្រកួត ជាមួយនឹងរបាយការណ៍បច្ចេកទេសទាក់ទងនឹងអាជ្ញាកណ្តាលអាជីព ហើយជារឿងត្រូវអនុវត្តជាទៅទូទៅក្នុងចំណោមក្លិបបាល់ទាត់អាជីពទាំងអស់។
 
ក្លិប Real Madrid ដែលជាគូប្រជែងរបស់ Barcelona បានចូលរួមជាមួយនឹងអយ្យការនៅក្នុងពាក្យបណ្តឹងនេះ ដោយឈរជាភាគីរងការខូចខាត។
 
បើយោងតាមចៅក្រុមលោក Aguirre បានទាមទារឱ្យលោក Negreira ទទួលខុសត្រូវក្នុងការចាត់ថ្នាក់​និងវាយតម្លៃអាជ្ញាកណ្តាល។ លោក Aguirre បាននិយាយកាលពីដើមខែកញ្ញាថា មកដល់ពេលនេះមិនទាន់មាន ភ័ស្តុតាងណាមួយដែលបានរកឃើញអំពីការបង់ប្រាក់ឱ្យអាជ្ញាកណ្តាល Negreira ដើម្បីអាចជះឥទ្វីពលលើលទ្ធផលនៃការប្រកួតឡើយ៕
 

Tag:
 Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com