ជាតិ
ប្រាសាទបាភួន ជាប្រាសាទដ៏ចំណាស់មួយក្នុងក្រុងអង្គរធំ
30, Sep 2023 , 9:19 am        
រូបភាព
សៀមរាប៖ ប្រាសាទបាភួន ជាប្រាសាទដែលមានវ័យចំណាស់ជាងគេនៅក្នុងក្រុងអង្គរធំ។ ប្រាសាទបាភួន ត្រូវបានសាងសង់នៅខាងក្រោយ ឈៀងខាងត្បូងព្រះលានជល់ដំរី និងខាងជើងឈៀងខាងលិច នៃប្រាសាទបាយ័ន។ ប្រាសាទនេះ កសាងឡើង ដោយព្រះបាទឧទយទិត្យវម៌្មទី២ នៅសតវត្សរ៍ទី១១ ដើម្បីឧទ្ទិសជូនព្រហ្មញសាសនា​។


ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាង អញ្ជើញទស្សនាវីដេអូដូចតទៅ៖

 
ប្រាសាទបាភួន មានទម្រង់ជាប្រាសាទភ្នំ ក្នុងរចនាបថ ដែលរចនាបថបទនេះ គឺស្ថិតនៅក្នុងចំណោមរចនាបថធំៗរបស់ខ្មែរ។ នៅលើប្រាសាទបាភួន គឺមានរូបចម្លាក់ព្រះពុទ្ធបដិមាចូលនិពា្វនមួយអង្គ ដែលត្រូវបានកសាងនាសតវត្សរិ៍ទី១៦ ដោយព្រះបាទចន្ទរាជា ឬអង្គចន្ទទី១ ដែលជាព្រះមហាក្សត្រសម័យលង្វែក បានយាងត្រឡប់មកកាន់អតីតក្រុងយសោធរបុរៈវិញ នេះមានន័យថា ចម្លាក់ព្រះពុទ្ធកសាងក្រោយ ប្រាសាទបាភួនប្រមាណ ៥០០ឆ្នាំ។ រូបចម្លាក់ព្រះពុទ្ធនេះ គឺមានប្រវែង៦១ម៉ែត្រ និងកម្ពស់៩ម៉ែត្រ។ បច្ចុប្បន្ន រូបចម្លាក់ព្រះពុទ្ធចូលនិព្វាននេះ ក៏ទាក់ទាញទេសចរយ៉ាងច្រើនផងដែរ៕
 










Tag:
 ThmeyThmey
  ប្រាសាទបាភួន
 ក្រុងអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com