ជាតិ
វីដេអូ
ចង់​លើក​ស្ទួយ​ផលិតផល​ក្នុង​ស្រុក! អ្នកស្រី ស៊ឹម សេរីរ័ត្ន ច្នៃត្រីងៀតនាំចេញទៅ​ក្រៅប្រទេស​
30, Sep 2023 , 10:39 am        
រូបភាព
សៀមរាប៖ អ្នកស្រី ស៊ឹម សេរីរ័ត្ន ជា​ម្ចាស់​សហគ្រាស​ Home Taste Food ដែលមាន​ទីតាំងនៅ​ខេត្ត​សៀមរាប។ ស្រ្តីរូបនេះ បាន​បង្កើត​សហគ្រាស​កែច្នៃ​ជលផល​ក្រោយ​ប្រមូលផល ដូចជា ត្រី​ដៀប, ត្រី​ប្រាហើម, ត្រីងៀតត្រីរ៉ស់, ត្រី​អណ្ដែង និង​ត្រីមួយចំនួនទៀត។ ក្រៅ​ពី​ផ្គត់ផ្គង់​ត្រីងៀតនៅក្នុង​ខេត្តសៀមរាប រាជធានីភ្នំពេញ និង​បណ្ដាខេត្តមួយចំនួន អ្នកស្រី សេរីរ័ត្ន ក៏​បាន​នាំចេញ​ទៅ​​ប្រទេស​មួយចំនួន តាមរយៈ​ឈ្មួញកណ្ដាល​ផងដែរ។

សូម​អញ្ជើញទស្សនា​វីដេអូខាងកក្រោមដូចតទៅ៖

ក្នុង​បរិបទកូវីដ-១៩ តម្រូវការ​ត្រីងៀតមាន​ការ​កើន​ឡើង បាន​ធ្វើ​ឱ្យ​អ្នកស្រី ស៊ឹម សេរីរ័ត្ន និង​ស្វាមី​ បង្កើត​សហគ្រាស​កែច្នៃ​ត្រីងៀតនៅឆ្នាំ​។ មូលហេតុដែលអ្នក​ស្រី សេរីរ័ត្ន បង្កើត​កន្លែង​កែច្នៃត្រី ដោយសារ​អ្នកស្រី​ចង់​លើក​ស្ទួយ​ផលិត​ផល​ក្នុងស្រុក ជាពិសេស​មាន​គុណភាព និង​ស្ដង់ដារ​ដល់​អតិថិជន។ 
  


ក្នុង​ដំណើរទស្សនកិច្ច​សិក្សា ​និង​ផ្សព្វផ្សាយ​អំពី​សហគ្រាស​ជលផល​ក្រោយ​ប្រមូល​ផល ដែល​រៀបចំ​ដោយ​ក្រសួងកសិកម្ម និង​អង្គការ UNIDO ​អ្នកស្រី ស៊ឹម សេរីរ័ត្ន បាន​ឱ្យដឹងថា ត្រីងៀត​នេះ ​បាន​នាំចេញ​ទៅបរទេស​តាមរយៈ​ឈ្មួញកណ្ដាល។ បើតាម​ម្ចាស់សហគ្រាស​រូបនេះ ថ្ងៃមុខ​អ្នក​ស្រី​ មាន​បំណង​នាំចេញ​ត្រី​ងៀត​ដោយខ្លួន​​ឯង និង​ផ្លូវការ។​
  

ត្រីងៀត។ រូបភាពញឹក ស្រីល័ក្ខ

តាមរយៈ​ការ​កែច្នៃ​ប្រកបដោយ​អនាម័យ និង​គិតគូរ​លើ​សុវត្ថិភាព​ម្ហូប​អាហារ សហគ្រាស​របស់​អ្នកស្រី បាន​ទទួល​វិញ្ញាបនប័ត្រ​ CQS ដែល​ជានិមិត្តសញ្ញាគុណភាពផលផលិតផលជលផលកម្ពុជា។ ​វិញ្ញាបនប័ត្រ​ CQS បាន​ធ្វើ​ឱ្យ​កែច្នៃ​របស់​អ្នកស្រី សេរីរ័ត្ន កាន់តែ​មាន​ទំនុក​ចិត្ត​ពី​អតិថិជន។



​សូមបញ្ជាក់ថា សហគ្រាសនេះ ទទួលបាន​ការគាំទ្រ​ផ្នែក​បច្ចេកទេស សម្ភារ បរិក្ខារ និង​ជំនួយ​បច្ចេកទេស ពី​កម្មវិធី​គាំទ្រ​សហគ្រាស​ជលផល​ខ្នាតតូច និង​មធ្យម នៃ​គម្រោង​អភិវឌ្ឍន៍​ជលផល​ក្រោយ​ប្រមូល​ផល​ក្រោម​សហ​ហិរញ្ញប្បទាន​ពី​សហភាព​អឺរ៉ុប ដើម្បី​លើកកម្ពស់​អាជីវកម្ម អនុលោម​តាម​លក្ខខណ្ឌ​តម្រូវ​នៃ​សុវត្ថិភាព​ម្ហូបអាហារ និង​បង្កើន​ភាព​ប្រកួតប្រជែង​របស់​សហគ្រាស​ឱ្យ​កាន់តែ​ប្រសើរ​របស់​អង្គការ​ UNIDO៕
 

Tag:
 កសិកម្ម
  SME
  ត្រីងៀត​
© រក្សាសិទ្ធិដោយ thmeythmey.com