ជាតិ
អត្ថបទពាណិជ្ជកម្ម
ធនាគារ ស្ថាបនា សហការជាមួយក្រុមហ៊ុន ម៉ាស្ទ័រកាត ដាក់ឱ្យដំណើរការប្រើប្រាស់ប័ណ្ណម៉ាស្ទ័រកាត ស្ថាបនា នៅកម្ពុជា
30, Sep 2023 , 10:59 am        
រូបភាព
ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេនៅប្រទេសកម្ពុជា និងក្រុមហ៊ុន ម៉ាស្ទ័រកាត បានដាក់ដំណើរការ ប័ណ្ណម៉ាស្ទ័រកាត ស្ថាបនា ជាផ្លូវការនៅថ្ងៃនេះ ក្នុងគោលបំណងផ្តល់នូវជម្រើសនៃការទូទាត់ដ៏សម្បូរបែបជូនដល់អតិថិជន និងឆ្លើយតបតាមតម្រូវការទីផ្សារឌីជីថលនាពេលបច្ចុប្បន្ន។ ប័ណ្ណឥណទានថ្មីនេះ “ម៉ាស្ទ័រកាត ស្ថាបនា” គឺជាជម្រើសទូទាត់ដ៏ប្រសើរដែលផ្តល់ភាពងាយស្រួល និងបទពិសោធន៍ថ្មីៗជូនអតិថិជនក្នុងការធ្វើប្រតិបត្តិការទូទាត់ទិញទំនិញប្រចាំថ្ងៃប្រកបដោយសុវតិ្ថភាពខ្ពស់ និងរហ័សសម្រាប់ប្រតិបត្តិការទូទាត់តាមហាង និងអនឡាញ។



ជាមួយនឹងការទទួលស្គាល់ពីបណ្ដាប្រទេសទាំង ២១០ នៅលើពិភពលោកប័ណ្ណនេះអាចភ្ជាប់ម្ចាស់ប័ណ្ណទៅកាន់ បណ្ដាញរបស់ម៉ាស្ទ័រកាត ដែលអនុញ្ញាតឱ្យពួកគេធ្វើប្រតិបត្តិការទូទាត់ជាមួយដៃគូសហការជាង ៩០ លាននាក់នៅ ទូទាំងពិភពលោក បានយ៉ាងងាយស្រួល និងមានសុវត្ថិភាពខ្ពស់។ ប័ណ្ណម៉ាស្ទ័រកាត ក៏ផ្តល់នូវប្រូម៉ូសិនពិសេស និងការបញ្ចុះតម្លៃយ៉ាងច្រើន និងជម្រើសនៃការទូទាត់ដែលមានភាពបត់បែនដូចជាការធ្វើប្រតិបត្តិការតាមរយៈម៉ាស៊ីនអេធីអឹម និងការទូទាត់តាមរយៈម៉ាស៊ីនឆូតប័ណ្ណណាមួយទូទាំងប្រទេសកម្ពុជា និងជុំវិញពិភពលោកដែលមាននិមិត្តសញ្ញា ម៉ាស្ទ័រកាត ជាពិសេសអាចធ្វើការទូទាត់បែប contactless នៅតាមហាង និងអនឡាញ។ ប័ណ្ណម៉ាស្ទ័រកាត ស្ថាបនា ទាំងអស់ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើបទាន់សម័យជាមួូយនឹងបន្ទះឈីបបច្ចេកវិទ្យាចុងក្រោយបង្អស់ មានសុវត្ថិភាពខ្ពស់សម្រាប់ការទូទាត់ទាំងតាមរយៈអនឡាញ និង ម៉ាស៊ីនឆូតប័ណ្ណណាមួយ ដែលផ្តល់នូវប្រតិបត្តិការទូទាត់ប្រកបដោយទំនុកចិត្តខ្ពស់ និងអាចទូទាត់បានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ក្នុងនោះផងដែរ ដើម្បីបង្កើននូវសុវត្ថិភាព រាល់ប្រតិបត្តិការទូទាត់តាមម៉ាស៊ីនឆូតប័ណ្ណនឹងទទួលបានការជូនដំណឹងតាមសារ SMS ហើយសម្រាប់ការទូទាត់តាមអនឡាញទាមទារពាក្យសម្ងាត់ (OTP)។
 
លក្ខណៈពិសេសរបស់ប័ណ្ណ ម៉ាស្ទ័រកាត ស្ថាបនា ៖ 

ការចូលទៅប្រើប្រាស់ Mastercard Priceless Experiences, ដែលផ្តល់ជូនផ្តាច់មុខសម្រាប់តែអតិថិជនប័ណ្ណម៉ាស្ទ័រកាត និងការផ្តល់ជូនប្រូម៉ូសិនពិសេស និងរំភើបជាង ១,០០០ កន្លែងទូទាំងពិភពលោក។ 
ទទួលបានប្រាក់ត្រលប់មកវិញ 5% សម្រាប់ប្រតិបត្តិការដំបូង។
ទទួលបានប្រាក់ត្រលប់មកវិញ 1% គ្មានដែនកំណត់ប្រចាំខែលើការទិញទំនិញលក់រាយ។
រង្វាន់ជាប្រាក់ត្រលប់មកវិញរហូតដល់ 20%។
មិនគិតថ្លៃសេវាប្រចាំឆ្នាំសម្រាប់រយៈពេល២ឆ្នាំដំបូង។
អត្ថប្រយោជន៍ និងប្រូម៉ូសិនជាច្រើនដែលមានការផ្តល់ជូនជាបន្តបន្ទាប់ពីធនាគារ ស្ថាបនា និង ម៉ាស្ទ័រកាតដូចជា៖ ការផ្តល់ជូនប្រាក់ត្រឡប់មកវិញ និងការបញ្ចុះតម្លៃពីពាណិជ្ជករជាច្រើនដែលជាដៃគូសហការ ដែលអតិថិជនអាចទិញទំនិញទាំងនៅក្នុងហាង និងអនឡាញ។ 
 


លោក Fung Kai Jin ប្រធាននាយកប្រតិបត្តិ ធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖ “នាពេលបច្ចុប្បន្ននេះអតិថិជនកំពុងផ្លាស់ប្តូរមធ្យោបាយក្នុងការធ្វើប្រតិបត្តិការទូទាត់ប្រាក់។ ហើយយើងក៏សង្កេតឃើញថាអតិថិជនជាច្រើនចូលចិត្ត ទៅញ៉ាំអាហារនៅភោជនីយដ្ឋាន និងងាកមកទិញទំនិញតាមអនឡាញ  និងចូលចិត្តធ្វើដំណើរកម្សាន្ត។ ដូច្នេះតាមរយៈប័ណ្ណម៉ាស្ទ័រកាត ស្ថាបនា យើងពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការផ្តល់ជូនអតិថិជនរបស់យើងនូវជម្រើសដ៏ល្អប្រសើរ និងភាពងាយស្រួលសម្រាប់ធ្វើប្រតិបត្តិការទូទាត់ទាំងក្នុង និងក្រៅប្រទេស”។ 
 
លោកបានបន្ថែមទៀតថា "លើសពីនេះទៅទៀត យើងមានបំណងឱ្យអតិថិជនរបស់យើងប្រើប្រាស់ប័ណ្ណឥណទានមិនសម្រាប់តែការទិញទំនិញតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែអតិថិជនគួរតែប្រើប្រាស់ប័ណ្ណឥណទានរបស់ខ្លួនក្នុងការពង្រឹងពិន្ទុឥណទាន និងមានសេរីភាពផ្នែកហិរញ្ញវត្ថុដែលអាចឱ្យអតិថិជនមានលទ្ធភាពចាត់ចែងថវិកានៅពេលដែលពួកគាត់ត្រូវការប្រើប្រាស់"។ 
 


លោកស្រី Winnie Wong នាយកគ្រប់គ្រង ក្រុមហ៊ុន ម៉ាស្ទ័រកាត ប្រចាំនៅប្រទេសវៀតណាម កម្ពុជា និងឡាវ បានមានប្រសាសន៍ថា៖  “ពេលដែលអតិថិជនផ្លាស់ប្តូរទៅប្រើប្រាស់ឌីជីថលកាន់តែច្រើនឡើង នោះតម្រូវការ និងជម្រើសនៃការទូទាត់់ក៏មានការកើនឡើង ដែលអាចផ្តល់នូវភាពងាយស្រួល សុវត្ថិភាពខ្ពស់ និងផ្តល់ឱ្យអ្នកប្រើប្រាស់នូវភាពបត់បែនក្នុងការប្រើប្រាស់ គ្រប់់ពេលវេលា និងទីកន្លែងដែលពួកគេចង់ធ្វើការទូទាត់តាមអនឡាញ ឬក្នុងហាងនៅទូទាំងពិភពលោក"។ 
 
លោកស្រីបានបន្តទៀតថា "ម៉ាស្ទ័រកាត មានមោទនភាពក្នុងការចាប់ដៃគូជាមួយធនាគារ ស្ថាបនា ក្នុងការបើកដំណើរការ ប័ណ្ណម៉ាស្ទ័រកាត ស្ថាបនា ដែលផ្ដល់អោយអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាទទួលបាននូវការទូទាត់កាន់តែទូលំទូលាយតាមរយៈបណ្តាញប្រតិបត្តិការរបស់ក្រុមហ៊ុនម៉ាស្ទ័រកាត ដែលមានដៃគូសហការជាង ៩០ លាននាក់នៅទូទាំងពិភពលោក។ ប័ណ្ណម៉ាស្ទ័រកាត ស្ថាបនា ផ្តល់ជូននូវអត្ថប្រយោជន៍ដ៏ទូលំទូលាយ និងរង្វាន់ជាច្រើនសម្រាប់អ្នកប្រើប្រាស់ក្នុងការទូទាត់ប្រចាំថ្ងៃ។ ជាមួយមុខងារកាតដែលកាន់តែសុវត្ថិភាព ប័ណ្ណម៉ាស្ទ័រកាត ស្ថាបនា គឺជា ជម្រើសទូទាត់ដ៏ប្រសើរសម្រាប់អ្នកប្រើប្រាស់ និងងាយស្រួលក្នុងការគ្រប់គ្រងការចំណាយរបស់ពួកគេ"។ 



គួរបញ្ជាក់ផងដែរថា តាមរយៈជំនាញ និងបច្ចេកវិទ្យាទូទាត់ប្រាក់ដ៏ទំនើបរបស់ក្រុមហ៊ុនម៉ាស្ទ័រកាតជាមួយនឹង បេសកកម្មរបស់ធនាគារ ស្ថាបនា  ក្រុមហ៊ុនទាំងពីរក៏បានសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការដាក់ឱ្យប្រើប្រាស់ប័ណ្ណ CSS Co-badged Tap on Phone និង Sathapana Tutort  ដែលជាបច្ចេកវិទ្យាទូទាត់ទំនើបបានយ៉ាងជោគជ័យកាលពីប៉ុន្មានខែមុននេះ។ ភាពជាដៃគូនេះ គឺផ្តោតលើការបង្កើតប្រព័ន្ធអេកូដោយមិនប្រើសាច់ប្រាក់ ដែលជំរុញឱ្យការប្រើប្រាស់សេវាហិរញ្ញវត្ថុកាន់តែទូលំទូលាយ និងសុវត្ថិភាពខ្ពស់សម្រាប់អតិថិជន និងម្ចាស់អាជីវកម្មនៅក្នុងប្រទេសកម្ពុជា។
 
អតិថិជនអាចដាក់ពាក្យស្នើសុំប័ណ្ណម៉ាស្ទ័រកាត ស្ថាបនា នៅតាមបណ្តាសាខាធនាគារ ស្ថាបនា ដែលនៅជិតលោកអ្នកបំផុត។ សម្រាប់ព័ត៌មានលម្អិតអំពីអត្ថប្រយោជន៍ និងការផ្តល់ជូនពិសេសពីប័ណ្ណម៉ាស្ទ័រកាត ស្ថាបនា សូមចូលទៅកាន់ (https://www.sathapana.com.kh/kh/latest-news-news-detail?v=JmRhdGFJZD0xOTE=)។
 
អំពីធនាគារ ស្ថាបនា

ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២.៧ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង ៤,៤០០ នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាជាង ១៧២ សាខា ស្ថាបនា ព្រីមារណ៍ចំនួន ៣ និងម៉ាស៊ីនអេធីអឹមជាង ៣៦០។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវា S2Biz ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT Thunes និងវីសា ម៉ាស្ទ័រកាត Western Union Thunes ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។  
 
ដើម្បីគាំទ្រដល់ការរីកលូតលាស់នៃមីក្រូសហគ្រាស ធុនតូច និងមធ្យមនៅកម្ពុជា ធនាគារ ស្ថាបនាក៏ផ្តល់ជូននូវដំណោះស្រាយទទួលយកការទូទាត់ជាច្រើនតាមរយៈកម្មវិធីដូចជា៖ Sathapana Tutort សម្រាប់ដៃគូអាជីវកម្ម Sathapana Gateway Sathapana POS និងសេវាឌីជីថលជាច្រើនទៀត។
 
ធនាគារ ស្ថាបនា ទើបតែទទួលបានពានរង្វាន់ Best Mobile Banking App ឆ្នាំ២០២២ និង Mobile Banking & Payment Initiative of the Year ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធី ស្ថាបនា ម៉ូបាលរចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។ បន្ថែមពីលើនេះ ធនាគារក៏ទទួលបានពានរង្វាន់ឆ្នើមចំនួន២ “Leadership in Credit Card Issuance 2022” និង “Leadership In Innovation For SME 2022” ពីក្រុមហ៊ុន VISA។ ពានរង្វាន់ទាំងអស់នេះ គឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់យើងដើម្បីបម្រើអតិថិជនឱ្យបានកាន់តែល្អប្រសើរ។
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com