ជាតិ
តើកម្ពុជាគួរមានកញ្ចប់ទេសចរណ៍ផ្លូវភេទដល់ទេសចរដែរឬទេ?
30, Sep 2023 , 1:59 pm        
រូបភាព
 
សៀមរាប៖ មគ្គុទ្ទេសក៍ទេសចរណ៍បានលើកឡើងដោយស្នើឱ្យរដ្ឋាភិបាលពិចារណារៀបចំកញ្ចប់​ទេសចរណ៍ផ្លូវភេទ ដើម្បីបម្រើសេវាកម្មដល់ភ្ញៀវទេសចរ។

 លោក ឌុច សារ៉ន មគ្គុទ្ទេសក៍ទេសចរណ៍ភាសាបារាំង បានលើកឡើងដូច្នេះខណៈដែលកន្លងមក មានភ្ញៀវទេសចរខ្លះសួរនាំពីកញ្ចប់សេវាផ្លូវភេទនៅកម្ពុជា។ លោក សារ៉ន បន្ថែមថា ទេសចរបារាំងដែលមានវ័យចំណាស់ តែងរស់បែកគ្នា ដូច្នេះដំណើរកម្សាន្តរបស់ពួកគេតែងស្វែងរក ដៃគូបន្ថែម។ មគ្គុទ្ទេសក៍រូបនេះស្នើឱ្យរដ្ឋពិចារណារៀបចំកញ្ចប់ទេសចរផ្លូវភេទដែលស្របច្បាប់ និងមានការគ្រប់គ្រងត្រឹមត្រូវ ដែលលោកយល់ថាអាចទាញចំណូលជូនជាតិមួយផ្នែកផង។
 
តាមការមើលឃើញរបស់លោក សារ៉ន កន្លងមក ទោះមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ សេវាផ្លូវភេទបានកើតមាន និងពេលខ្លះធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ និងបង្កជាជំងឺឆ្លងផ្សេងៗផងដែរ។ ដូច្នេះការរៀបចំឱ្យមានច្បាប់ទម្លាប់ និងមានអ្នកគ្រប់គ្រងត្រឹមត្រូវ ប្រហែលអាចកាត់បន្ថយបញ្ហាទាំងនោះបាន និងថែមទាញចំណូលចូលជាតិបានទៀត៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com