ជាតិ
ខេត្តនៅភាគពាយ័ព្យ នឹងមានភ្លៀង ចាប់ពីថ្ងៃទី៣០កញ្ញា ដល់៤តុលា
30, Sep 2023 , 3:59 pm        
រូបភាព
ស្ថានភាពទឹកជន់លិចនៅខេត្តពោធិ៍សាត់។ រូបពី រដ្ឋបាលខេត្តពោធិ៍សាត់
ស្ថានភាពទឹកជន់លិចនៅខេត្តពោធិ៍សាត់។ រូបពី រដ្ឋបាលខេត្តពោធិ៍សាត់
ភ្នំពេញ៖ បណ្ដាខេត្តនៅភាគពាយ័ព្យ មានដូចជា បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប បាត់ដំបង ប៉ៃលិន និងពោធិ៍សាត់ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតខ្សោយ ហើយទឹកភ្លៀងអាចនឹងគ្របដណ្ដប់លើផ្ទៃដី ប្រមាណ៣០ទៅ៤០ភាគរយ។ នេះបើតាម សេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម។ 

 
ភ្លៀងនៅតែបន្តធ្លាក់ដល់ថ្ងៃទី៤តុលានេះ ដោយសារកម្ពុជាទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប(ITCZ) អូសបន្លាយលើអាងមេគង្គ ថៃ និងឡាវ រួមជាមួយនឹងខ្យល់មូសុងនិរតីកម្រិតខ្សោយ។ ស្ថានភាពបែបនេះ ក៏ធ្វើឱ្យរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួន ដែលនៅភាពខាងត្បូង ឆៀងខាងកើតជាប់នឹងវៀតណាម រួមទាំងតំបន់មាត់សមុទ្រ អាចមានភ្លៀងកម្រិតតិចទៅបង្គួរផងដែរ។ 
 
ស្ថានភាពនៅថ្ងៃនេះ ក្នុងរាជធានីភ្នំពេញវិញ អាចនឹងមានភ្លៀង កម្រិតបង្គួរ ដែលគ្របដណ្ដប់លើផ្ទៃដីប្រមាណ៩០ភាគរយ។ 
 
សូមជម្រាបថា នៅបណ្ដាខេត្តមួយចំនួន ដូចជា ពោធិ៍សាត់ បាត់ដំបង ព្រះសីហនុ កំពង់ធំជាដើម បានរងគ្រោះដោយសារជំនន់ទឹកភ្លៀង នាពេលប៉ុន្មានថ្ងៃចុងក្រោយនេះ៕ 
 

Tag:
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com