កីឡាអន្តរជាតិ
អន្តរជាតិ
ខាន់ ជេសា របូតខ្សែក្រវ៉ាត់ក្រោយប្រកួតចាញ់កីឡាការិនី Danielle Kelly នៅ ONE Championships
× កីឡាការិនី ខាន់ ចេសា របស់កម្ពុជា របូតខ្សែប្រវ៉ាត់ពិភពលោកនៅក្នុងការប្រកួតក្បាច់គុនចម្រុះនៃសង្វៀន ONE Championship កម្មវិធី ONE Fight Night ក្រោយរងបរាជ័យក្រោមថ្វីដៃរបស់កីឡាការិនី សញ្ជាតិអាម៉េរិក និងជាតារាកីឡាជឺជិតស៊ូប្រេស៊ីល Daneille Kelly ដោយពិន្ទុ។
ការប្រកួតដោយប្រើក្បាច់ America No-gi Grappling (ក្បាច់ក្លេរ ដូចជឺជិតស៊ូ) ដែលមានរយៈពេល ១០នាទី ចៅក្រមការប្រកួតចំនួន ៣រូប បានផ្តល់ពិន្ទុដល់កីឡាការិនី Denielle Kelly ឈ្នះលើកីឡាការិនី ខាន់ ជេសា របស់កម្ពុជា។ Kelly ក្លាយជាម្ចាស់ខ្សែប្រវ៉ាត់កម្រិត Atomweight Submission Grappling World Cup Championship ដោយការប្រកួតមានប្រៀបខ្លាំងលើក ខាន់ ចេសា។
ក្នុងការប្រកួតដែលមានរយៈពេល ១០នាទី Kelly ហាក់ធ្វើបានល្អជាងកីឡាការិនីកម្ពុជា ចេសា ដោយការប្រើក្បាច់វាយសម្រុកដើម្បីអាចក្លេរ លើកីឡាការិនី ចេសា បានយ៉ាងល្អ និងត្រូវចំចំណុចដែលទទួលបានពិន្ទុ ក៏ដូចជាការគេចចេញពីការក្លេររបស់ចេសា អំឡុងការប្រកួត។
បើទោះក្នុងការប្រកួត ចេសា បានយកប្រៀបលើ Kelly ដោយការចាប់ក្លេរត្រង់ក ពីក្រោយ ប៉ុន្តែកីឡាការិនីប្រេស៊ីល អាចរើខ្លួនរួចចេញពីការក្លេរ និងអាចវាយមកលើ ចេសា វិញរហូតអាចទទួលបានពិន្ទុគ្រប់គ្រាន់ដើម្បីយកឈ្នះការប្រកួត។
Kelly សងសឹងលើ កីឡាការិនី ចេសា បានសម្រេច ក្រោយរូបនាង បានប្រកួតចាញ់ក្រោមថ្វីដៃរបស់កីឡាការិនី ចេសា ដោយពិន្ទុនេះដូចគ្នា កាលពីកុម្ភៈ ឆ្នាំ ២០២៣។ កាលពីឆ្នាំ ២០២១ កីឡាការិនី Kelly ក៏ធ្លាប់បានប្រកួតចាញ់ ចេសា ម្តងរួចមកហើយដែរ។
ជាមួយនឹងជ័យជម្នះកីឡាការិនី Kelly ដែលមានវ័យ ២៧ឆ្នាំ រកបានជ័យជម្នះដ៏ធំបំផុតនៅក្នុងអាជីពរបស់នាង បើទោះជាកាលពីមុននាងធ្លាប់បានប្រកួតចាញ់ ចេសា ដល់ទៅ ២លើករួចមកហើយក្តី។ ប៉ុន្តែការប្រកួតលើកទី៣ ដែលបានប៉ះគ្នានេះ Kelly បានបង្កើតប្រវត្តិសាស្ត្រខ្លួនដោយយកឈ្នះលើ ចេសា ហើយក្រសោបខ្សែក្រវ៉ាត់ ONE Women’s Atomweight Submission Grappling World Champion តែម្តង៕
Tag:
ខាន់ ជេសា
ONE Championships
© រក្សាសិទ្ធិដោយ thmeythmey.com