ជាតិ
ក្រសួងទេសចរណ៍៖ ៨ខែនេះ ទេសចរអន្តរជាតិមកកម្ពុជា កើនជាង២៥០ភាគរយ បើធៀបនឹងឆ្នាំមុន
30, Sep 2023 , 5:19 pm        
រូបភាព
ភ្ញៀវទេសចរកម្សាន្តនៅរមណីដ្ឋានអង្គរវត្ត
ភ្ញៀវទេសចរកម្សាន្តនៅរមណីដ្ឋានអង្គរវត្ត
ភ្នំពេញ៖ រយៈពេល៨ខែ នៃដើមឆ្នាំ២០២៣នេះ ភ្ញៀវទេសចរអន្តរជាតិ ចូលមកកម្ពុជា កើនឡើង ២៥០,៨% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

 
ជាការរំពឹងទុក របស់ក្រសួងទេសចរណ៍ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិក្នុងរង្វង់ប្រមាណ៤,៥ លាន ទៅ៥លាននាក់ សម្រាប់ពេញមួយឆ្នាំ២០២៣។ ជាក់ស្ដែង ត្រឹមពេល៨ខែមកនេះ កម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិ ៣,៥លានហើយ ដែលក្នុងនោះ ទេសចរដែលចូលតាមផ្លូវអាកាសមានប្រមាណ១,២ លាននាក់។ ចំណែក ទេសចរអន្តរជាតិ ដែលចូលតាមផ្លូវគោក និងផ្លូវទឹកមានប្រមាណ ២,២៨លាននាក់។ 
 
«យើងកត់សម្គាល់ឃើញថា ទេសចរអន្តរជាតិភាគច្រើន មកតាមផ្លូវគោកពីប្រទេសជិតខាង ដែលជាទីផ្សារអាទិភាពដ៏សំខាន់មួយ ក្នុងដំណាក់កាលក្រោយវិបត្តិកូវីដ-១៩»។ ក្រសួងទេសចរណ៍សរសេរបញ្ជាក់បែបនេះ លើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៣០កញ្ញា។ 
 
សូមជម្រាបថា រយៈពេល៨ខែ នៃដើមឆ្នាំ២០២៣នេះ ភ្ញៀវទេសចរអន្តរជាតិ ចូលមកកម្ពុជា 
កើនឡើង ២៥០,៨% បើធៀបនឹងឆ្នាំ២០១៩វិញ គឺមានការថយចុះ១៩,៧ភាគរយ៕ 
 
 
 
 

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com