ជាតិ
ពិព័រណ៍ការសិក្សានៅអាម៉េរិក នឹងជំរុញឱ្យយុវជនខ្មែរយល់ដឹងកាន់តែច្បាស់ពីប្រព័ន្ធអប់រំ និងជំនាញ
30, Sep 2023 , 7:59 pm        
រូបភាព
ភ្នំពេញ៖ តំណាងស្ថាប័នអប់រំជិត៣០ស្ថាប័ន នៃ​សហរដ្ឋអាម៉េរិក បានចូលរួមក្នុងការតាំងពិព័រណ៍ស្តីពី ការសិក្សានៅអាម៉េរិក ដើម្បីទាញការចាប់អារម្មណ៍លើការសិក្សានៅក្នុងអាម៉េរិក និងឱកាសចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរគ្នា សម្រាប់សិស្ស និស្សិតកម្ពុជា។ តាមរយៈការតាំងពិព័រណ៍នេះ យុវជនខ្មែរ នឹងយល់ដឹងកាន់តែច្បាស់ អំពីប្រព័ន្ធអប់រំ និងជំនាញជាច្រើន នៅក្នុងសហរដ្ឋអាម៉េរិក។

សូមលោក អ្នកនាង អញ្ជើញទស្សនាវីដេអូដូចតទៅ៖ 

 

ស្ថាន​ទូត​អាម៉េរិក បាន​រៀបចំការតាំងពិព័រណ៍ស្តីពីការសិក្សានៅសហរដ្ឋអាម៉េរិក​ ឆ្នាំ​២០២៣​ ដោយមានការចូលរួមពីលោក W. Patrick​ Murphy​ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាម៉េរិក​ប្រចាំកម្ពុជា នាថ្ងៃទី២៨ កញ្ញា ពិព័រណ៍​នេះ​ធ្វើ​នៅសណ្ឋាគារ Hyatt Regency Phnom Penh ។ 
  


ពិព័រណ៍នេះ នឹងធ្វើឱ្យយុវជន អាចឈ្វេងយល់អំពីកម្មវិធីសិក្សា លក្ខខណ្ឌតម្រូវក្នុងការដាក់ពាក្យសុំចូលរៀន និងដំណើរការនៃការដាក់ពាក្យសុំ។ សិស្ស និងអាណាព្យាបាល ក៏ទទួលបានការប្រឹក្សាស្តីពីការអប់រំនៅអាម៉េរិក ដើម្បីដឹងបន្ថែមអំពីជំហានៗ ក្នុងការសិក្សាក្នុងអាម៉េរិក និងទិដ្ឋាការសម្រាប់សិស្ស។
  


សូមជម្រាបថា និស្សិតខ្មែរ ដែលបានទៅសិក្សានៅមហាវិទ្យាល័យ និងសាកលវិទ្យាល័យ ក្នុងសហរដ្ឋអាម៉េរិក មានការកើនឡើងជាលំដាប់ បើគិតតាំងពីឆ្នាំ ២០១២ មក។ កម្ពុជា គឺជាប្រទេសតែមួយគត់នៅក្នុង សមាគមអាស៊ាន ដែលមានកំណើននិស្សិតទៅសិក្សាក្នុងសហរដ្ឋអាម៉េរិក។ ស្ថាប័នឧត្តមសិក្សារបស់សហរដ្ឋអាមេរិ ក ជាចំណែកមួយ នៃអភិវឌ្ឍកម្ពុជាផងដែរ៕
 



Tag:
 ThmeyThmey25
  ពិព័រណ៍ការសិក្សា
  យុវជន
  អប់រំ
 ជំនាញ
© រក្សាសិទ្ធិដោយ thmeythmey.com