ជាតិ
ព្រះមហាក្សត្រ និងសម្តេចម៉ែ បានយាងមកកម្ពុជាវិញហើយ
30, Sep 2023 , 4:15 pm        
រូបភាព
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានយាងត្រឡប់មកកម្ពុជាវិញហើយ នៅរសៀលថ្ងៃទី៣០កញ្ញានេះ។ រូបពី ទទក
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានយាងត្រឡប់មកកម្ពុជាវិញហើយ នៅរសៀលថ្ងៃទី៣០កញ្ញានេះ។ រូបពី ទទក
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានយាងត្រឡប់មកកម្ពុជាវិញហើយ នៅរសៀលថ្ងៃទី៣០កញ្ញានេះ ក្រោយពីបញ្ចប់ការពិនិត្យព្រះរាជសុខភាព នៅប៉េកាំង ប្រទេសចិន រយៈពេល១ខែកន្លងមក។

 
ព្រះករុណាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចម៉ែ បានយាងចេញពីកម្ពុជា កាលពីថ្ងៃទី២៨សីហា ដើម្បីពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង។ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ តែងយាង ទៅពិនិត្យព្រះរាជសុខភាពមួយឆ្នាំពីរដងនៅចិន។ ជាទូទៅ លើកទីមួយ ធ្វើឡើងនៅដើមឆ្នាំ ហើយលើកទី២ ធ្វើឡើងនៅចុងឆ្នាំ។

កម្ពុជា-ចិន ​មានទំនាក់ទំនងល្អ ចាប់តាំងពី អតីតព្រះមហាក្សត្រ សម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ
ជាមួយអតីតនាយករដ្ឋមន្ត្រីចិន ជូ អេនឡាយ រហូតដល់សព្វថ្ងៃនេះ៕ 
 

Tag:
 ព្រះមាហាក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com