ជាតិ
អភិបាលខេត្តសៀមរាបជំរុញឱ្យពលរដ្ឋចូលរួមសម្អាតក្រុងទាំងអស់គ្នា
01, Oct 2023 , 8:39 am        
រូបភាព
អភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ ចូលរួមសម្អាតបរិស្ថានក្នុងក្រុងសៀមរាបជាមួយយុវជន សសយក។
អភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ ចូលរួមសម្អាតបរិស្ថានក្នុងក្រុងសៀមរាបជាមួយយុវជន សសយក។
សៀមរាប៖ ក្រៅពីកម្លាំងអាជ្ញាធរដែលបានដាក់ពង្រាយដើម្បីសម្អាតទីក្រុងហើយ ក្នុងនោះប្រជាពលរដ្ឋក៏គួរចូលរួមការងារនេះនៅតាមផ្ទះរបស់ពួកគេផងដែរ។ នេះជាការលើកឡើងរបស់ អភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ។

អភិបាលរូបនេះចាត់ទុកការចូលរួមរបស់ពលរដ្ឋ ថាជាធាតុចូលមួយដ៏សំខាន់ ដើម្បីឱ្យក្រុងសៀមរាបមាន សោភ័ណភាពល្អទៅបាន។ លោក ប្រាក់ សោភ័ណ បន្ថែមថា កន្លងមកលោកបានណែនាំតាមសង្កាត់ ក៏ដូចជាអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមសម្អាតទាំងអស់គ្នា ហើយជាក់ស្ដែងការងារគឺអាចធ្វើ​បាន​គ្រប់គ្នា។ 
 
លោកអភិបាលខេត្តសៀមរាបសង្កត់ធ្ងន់ថា៖« ព្រោះការពិតទៅការងារនេះអត់ធំដុំទេ ការងារតូចៗ ប៉ុន្តែបើទាំងអស់គ្នាចូលរួមមានន័យថា គ្រប់មុខផ្ទះ គ្រប់ដងផ្លូវទាំងអស់គឺស្អាត»។ លោកបន្តថា៖«​បញ្ហាសំខាន់គឺសំរាមដែលហូរចូលក្នុងគម្របលូ ដីចូលក្នុងគម្របលូ បើបងប្អូនពលរដ្ឋ ក្រុមការងារខេត្តចូលរួម គឺស្អាត»។ 
 


រដ្ឋបាលខេត្តសៀមរាបបានរៀបចំកម្មវិធីសម្អាតបរិស្ថាននៅថ្ងៃទី២៧ កញ្ញា កន្លងទៅ ក្នុងនោះលោកអភិបាលខេត្តក៏ចូលរួមរើសសំរាមហ្នឹងគេដែរ។ លោក ប្រាក់ សោភ័ណ ចាត់ទុកកម្មវិធីនេះ ថាមិនត្រឹមដើម្បីអប់រំប៉ុណ្ណោះទេ តែក៏ជាសារទៅដល់ពលរដ្ឋ យល់ពីការរួមគ្នាដើម្បីទីក្រុងស្អាតផងដែរ។
 
ក្នុងផែនការដើម្បីទីក្រុងស្អាតនេះដែរ អភិបាលខេត្តសៀមរាបបានបង្ហើបឱ្យដឹងថា រដ្ឋបាលខេត្តមានគោលការណ៍លែងឱ្យមានផ្លូវលំបន្តទៀតនៅក្នុងក្រុង ដោយជំនួសជាផ្លូវបេតុង និងផ្លូវកៅស៊ូ ដែលការណ៍កាត់បន្ថយកំណកដីនៅតាមចិញ្ចឹមផ្លូវមួយផ្នែកធំផងដែរ។ លោកលើកឡើងថា៖« ផ្លូវដីដែលសេសសល់ ត្រូវធ្វើជាផ្លូវបេតុង និងកៅស៊ូ ដើម្បីកាត់បន្ថយដីដែល​ហូរចូលផ្លូវ​៣៨ខ្សែរបស់យើង»។
ក្រៅពីនេះ អភិបាលថ្មីខេត្តសៀមរាប ក៏លើកឡើងពីបញ្ហារំដោះទឹក ឬការជន់លិចដោយទឹកភ្លៀងនៅ​តំបន់ខ្លះក្នុងក្រុងសៀមរាប។ លោក ប្រាក់ សោភ័ណ យល់ថា ប្រព័ន្ធលូ
 


? ពេលភ្លៀងខ្លាំង លូយើងប៉ុណ្ណេះចាត់ទុកថាល្អប្រសើរហើយ វាអត់បានដក់នៅដងផ្លូវយូរទេ ដែលយើងឃើញជាប្រចាំនៅកែងផ្លូវផ្សារញ៉ែ ដោយសារតំបន់ហ្នឹងទាប។ ខ្ញុំក៏បានពិភាក្សាជាមួយក្រុមការងារដែរ ធ្វើយ៉ាងម៉េចរៀបចំឱ្យតំបន់ហ្នឹងហូរលឿនជាងសព្វដង។ ដោយឡែកផ្លូវផ្សេងៗ ទឹកដក់មិនយូរទេ វាលិចពេលភ្លៀងកំហុកខ្លាំង តែកន្លះម៉ោង ឬ៤០នាទីក្រោយមក វាអស់ហើយ បើវាលិចហើយ នៅហ្នឹងមួយអាទិត្យ ចាំបន្ទោសចុះ។
 
ផ្នែកទេសចរណ៍នេះសូមអំពាវនាវដែរ ទីមួយពាក់ព័ន្ធបរិស្ថានអនាម័យទាំងការខាកស្ដោះ រស់នៅមានផាសុកភាពសំខាន់ សម្រាប់ជួយវិស័យទេសចរណ៍របស់យើង ហើយខេត្តកំពុងរៀបផែនការបន្ថែមទៀត ដើម្បីបង្កើតព្រឹត្តិការណ៍ផ្សេងៗ ដើម្បីអូសទាញភ្ញៀវជាតិឱ្យមក ចូលរួមក្នុងខេត្តរបស់យើង។ ទាំងអស់នេះដើម្បីជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ។
 
 
 

Tag:
 បរិស្ថាន
  ក្រុងសៀមរាប
  ប្រាក់ សោភ័ណ
© រក្សាសិទ្ធិដោយ thmeythmey.com