ជាតិ
រូបបដិមាព្រហ្មមុខបួនធ្វើពីស្ពាន់ ទម្ងន់៦តោន នៅព្រលានយន្តហោះ សៀមរាប-អង្គរ សាងសង់រួចរាល់ហើយ
01, Oct 2023 , 11:47 am        
រូបភាព
(រាប់ពីឆ្វេង ទី៤) លោក លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអ្នករៀបចំប្លង់ព្រហ្មមុខបួន និងក្រុមការងារថតរូបអនុស្សាវរីយ៍ នៅពីមុខបដិមាព្រហ្មមុខបួន នាព្រលានយន្តហោះអន្តរជាតិ ​សៀមរាប -អង្គរ នាថ្ងៃទី១ តុលា ២០២៣។ រូបពីហ្វេសប៊ុកលោក លី រស្មី។

រូបបដិមាព្រហ្មមុខបួននៅព្រលានយន្តហោះ សៀមរាប-អង្គរ ស្ថិតក្នងស្រុកសូទ្រនិគម បានសាងសង់រួចរាល់ហើយ។ នេះបើតាមលោក លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអ្នករៀបចំប្លង់ព្រហ្មមុខបួន។

«ការងារដែលធ្វើឡើងដោយការពេញចិត្ត រមែងទទួលបាននូវលទ្ធផលល្អ»។ នេះជាការលើកឡើងរបស់លោក លី រស្មី ដែលបានបន្ថែមថា ការស្ថាបនាបដិមាព្រះព្រហ្មពីស្ពាន់ បានរួចរាល់ ១០០ភាគរយ ។ ចំណែកការងារមួយចំនួនទៀត ក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ កំពុងដំណើរការដោយរលូន ។
 
មន្រ្តីជំនាញរូបនេះ ធ្លាប់ប្រាប់សារព័ត៌មានថ្មីៗថា ការជ្រើសរើសបដិមាព្រហ្មមុខបួនដាក់កណ្ដាលព្រលានយន្ត ហោះថ្មីនេះ មានការគិតគូរច្បាស់លាស់ និងមានអត្តន័យពេញលេញផងដែរ។ រូបនេះធ្វើ ស្ពាន់ មានកម្ពស់៧ម៉ែត្រ និងទម្ងន់ប្រមាណ៦តោន និងដំឡើងដោយសិល្បករខ្មែរ នៅខេត្តសៀមរាប។

អត្ថបទទាក់ទង

Tag:
 បដិមាព្រហ្ម
  លី រស្មី
© រក្សាសិទ្ធិដោយ thmeythmey.com