ជាតិ
អត្ថបទពាណិជ្ជកម្ម
សន្និសីទសារព័ត៌មានស្តីអំពី​ ហុងដាឌ្រីម ស៊េរីថ្មី ២០២៤
02, Oct 2023 , 3:29 pm        
រូបភាព
កាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុន អិន ស៊ី អិច បានរៀបចំសន្និសីទសារព័ត៌មានស្តីពីការអភិវឌ្ឍថ្មីរបស់ Honda Dream ។ កម្មវិធីនេះ មានការចូលរួមពីថ្នាក់ដឹកនាំកំពូលៗរបស់ហុងដាដូចជាក្រុមហ៊ុនអាស៊ានហុងដាម៉ូទ័រ ខូអិលធីឌី (Asian Honda Motor Co., Ltd.), ក្រុមហ៊ុនស្រាវជ្រាវនិងអភិវឌ្បន៏ផលិតផលហុងដាប្រចាំតំបន់អាស៊ីអាគ្នេយ៍ (Honda R&D of Southeast Asia Co., Ltd.) និងក្រុមហ៊ុន អ៊ិន ស៊ី អិច ខូអិលធីឌី (N. C. X. Co., Ltd.) ។​



ក្នុងកម្មវិធី ក៏មានការបកស្រាយពន្យល់បន្ថែមពីបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយ PGM-FI កាន់តែស៊ីជម្រៅលើសពីនេះក៏មានជាការឆ្លើយនូវសំនួរពីខាងសារព័ត៌មាន ជាមួយនឹងការជិះសាកល្បងផ្ទាល់ដើម្បីឲ្យដឹងពីគុណភាពពិតៗរបស់ហុងដាឌ្រីម។
 
លោក បេនកៀស្រ៊ីថានាកន ប្រធានក្រុមហ៊ុនអិនស៊ីអិច បានលើកឡើងថា ម៉ូតូហុងដា Dream ត្រូវបានបង្កើតឡើងដោយភាពជឿជាក់ពីមួយជំនាន់ទៅមួយជំនាន់ ហើយការអភិវឌ្ឍនេះបានបំពេញបន្ថែមចំពោះ ក្តីស្រមៃរបស់ប្រជាជនកម្ពុជា ដើម្បីធ្វើអោយជីវិតកាន់តែប្រសើរ។ ភាពលេចធ្លោ តម្លៃ និងថាមពលនៃក្តីស្រមៃ (The Power of Dream) បានក្លាយជានិមិត្តសញ្ញានៃសមិទ្ធផលជោគជ័យ / ដែលតំណាងឱ្យ តម្លៃ និងមោទកភាពនៃជីវិត ។



ដូចដែលយើងដឹងហើយថា Honda Dream ទទួលបាននូវការជឿជាក់បំផុតជាច្រើនទសវត្សរ៍ណាស់មកហើយ តែងតែដក់ជាប់ក្នុងក្រអៅបេះដូងរបស់អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា​ គ្រប់ជំនាន់។ ហើយនៅតែឈរក្នុងកំពូលតារាងលេខ១ ក្នុងការលក់ ជាប់គ្នារហូត ជាង ៣០ ឆ្នាំ។ ការលក់សរុបនៃម៉ូឌែលនេះមានចំនួនរហូតទៅដល់ ៣,១៦៤,៩៦៧ គ្រឿង បើគិតមកត្រឹមថ្ងៃនេះ។ 



ក្រុមការងារខាងសិក្សា និងអភិវឌ្ឍផលិតផលរបស់ក្រុមហ៊ុនហុងដាតែងតែផ្តល់អទិភាពក្នុងការទទួលយកមតិយោបល់របស់អតិថិជន ដើម្បីពង្រឹង និងធ្វើឱ្យប្រសើរឡើង ដោយអមមកជាមួយបច្ចេកវិទ្យាចុងក្រោយបំផុត ដែលមានដូចជាប្រព័ន្ធម៉ាស៊ីន PGM-FI ដែលជាបច្ចេកវិទ្យាពី Honda​ Global ដើម្បីបង្កើតផលិតផលដែលត្រូវតាមតម្រូវការ និងធ្វើអោយក្លាយជាម៉ាកយីហោយានយន្តដែលល្បីបំផុត។
 


ចំនួន 89%   នៃបណ្តាប្រទេសក្នុងអាស៊ានបានផ្លាស់ប្តូរមកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាម៉ាស៊ីន​​​​ប៊ិចសាំង PGM-FI រួចមកហើយ ដោយប្រទេសមួយចំនួនដូចជា ប្រទេសថៃ និងឥណ្ឌូនេស៊ី បានប្រើប្រាស់ម៉ាស៊ីន PGM-FI យ៉ាងពេញលេញ 100% សម្រាប់គ្រប់ម៉ូដែលរបស់ម៉ូតូ Honda ទាំងអស់។ សម្រាប់ប្រទេសកម្ពុជា​ ឥឡូវនេះយើងបានប្រើប្រាស់ ប្រព័ន្ធម៉ាស៊ីន PGM-FI នេះ បានរហូតទៅដល់ 92% នៃម៉ូឌែលរបស់ម៉ូតូ Honda ទាំងអស់។



ក្រុមហ៊ុន Honda បានប្រើប្រាស់បច្ចេកវិទ្យាម៉ាស៊ីនប៊ិចសាំង PGM-FI នេះ ដើម្បីផ្តល់ជូននូវដំណើរការម៉ាស៊ីនអោយកាន់តែប្រសើរ ពន្យាភាពធន់របស់ម៉ាស៊ីនអោយប្រើប្រាស់បានកាន់តែយូរ ធ្វើឱ្យការប្រើប្រាស់ប្រេងសាំងសន្សំសំចៃជាងមុន ហើយសំខាន់បំផុតគឺ អនុលោមតាមគោលនយោបាយបរិស្ថានរបស់ប្រទេសកម្ពុជា នៃបទប្បញ្ញត្តិអំពីការបំភាយឧស្ម័ន Euro3  ដែលបានន័យថា ជួយរក្សាកំរិតជាតិពុលឬកាត់បន្ថយ ឧស្ម័នកាបូន ក្នុងបរិយាកាស។



ជាពិសេស Honda Dream ស៊េរីថ្មី ដែលបំពាក់ដោយ ម៉ាស៊ីនប៊ិចសាំងនេះ អាចសន្សំសំចៃសាំងបានប្រសើរជាង ម៉ាស៊ីនប៊េនសាំងរហូតដល់ទៅ 10% ។ សន្សំសំចៃបានច្រើន និងល្អបំផុត សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។
 


ជាមួយនឹងប្រព័ន្ធម៉ាស៊ីនប៊ិចសាំង ដែលបំពាក់នៅលើម៉ូឌែលហុងដាឌ្រីមថ្មីនេះ អាចឱ្យអ្នកបើកបរជិះពីចំនុច ០ ទៅ ២០០ ម៉ែត្រ ក្នុងរយៈពេលត្រឹមតែ ១២.៧ វិនាទីតែប៉ុណ្ណោះ។ ចំណែក ល្បឿនអតិបរមាវិញ អាចបើកបានរហូរដល់ ៩៦ គីឡូក្នុងមួយម៉ោង ។ ទាំងសន្ទុះម៉ាស៊ីន និង ល្បឿនអតិបរមា គឺមានសមត្ថភាព ល្អប្រសើរជាងម៉ាស៊ីនប៊េនសាំង ។
 




សំនួរចម្លើយកំឡុងសន្និសីទសារព័ត៌មាន





ការជិះសាកល្បងផ្ទាល់ហុងដាឌ្រីមបន្ទាប់ពីសិន្និសីទសារព័ត៌មាន សាកល្បងពី អនុភាពម៉ាស៊ីន ​សំទុះ និងភាពងាយស្រួលក្នុងការប្រើប្រាស់របស់ហុងដាឌ្រីម
 

(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com