ជាតិ
អត្ថបទពាណិជ្ជកម្ម
សហគ្រិនខ្មែរចាប់ដៃគូជាមួយក្រុមហ៊ុន 500 Global រៀបចំកម្មវិធី “ អង្គរ ៥០០ បទបង្ហាញជាសាធារណៈខ្នាតអន្តរជាតិ ”
02, Oct 2023 , 4:07 pm        
រូបភាព
នាថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣ សហគ្រិនខ្មែរដែលជាស្ថាប័នក្រោមចំណុះរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន 500 Global ដែលជាក្រុមហ៊ុនបណ្តាក់ទុននៅក្នុងសហរដ្ឋអាមេរិក Silicon Valley បានសហការរៀបចំកម្មវិធី “អង្គរ ៥០០ បទបង្ហាញជាសាធារណៈខ្នាតអន្តរជាតិ ” ដំណើរការឆ្ពោះទៅរកការពង្រីកទីផ្សារនៅក្រៅប្រទេស។

ជាវេទិកាដ៏មានសក្តានុពលមួយសម្រាប់បង្ហាញធុរកិច្ចថ្មី ដែលពោរពេញទៅដោយគំនិតច្នៃប្រឌិត និងមានផែនការពង្រីកទីផ្សារក្នុងតំបន់។ ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំវិនិយោគិន (VC) និងអ្នកជំនាញនាំមុខលើផ្នែកសហគ្រិនភាពមកចែករំលែក ចូលរួមពិភាក្សាស៊ីជម្រៅ និង ស្វែងរកដំណោះស្រាយនៃការគិតឆ្ពោះទៅមុខ ដើម្បីជំរុញប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ដែលកំពុងលូតលាស់នៅកម្ពុជាឆ្ពោះទៅរកទិសដៅសហគ្រិននៅពេលអនាគត ដែលធុរកិច្ចថ្មីអាចបោះជំហាន ពង្រីកទីផ្សារនៅថ្នាក់តំបន់។
 
ព្រឹត្តិការណ៍នេះគឺជាពិព័រណ៍អន្តរជាតិលើកទី២ របស់កម្មវិធី អង្គរ ៥០០ ដែលជាវេទិកាផ្តល់ជូនអ្នកជំនាញនាំមុខក្នុងស្រុក និងអន្តរជាតិនៅក្នុងវិស័យធុរកិច្ច  អ្នកជំនាញផ្នែកវិនិយោគ(VC) និង ស្ថាបនិកដែលបានទទួលប្រាក់ វិនិយោគរួចហើយ ដើម្បីចែករំលែកការយល់ដឹងអំពីទិដ្ឋភាពរួមនៃការវិនិយោគទៅលើធុរកិច្ចថ្មី ដែលការពិភាក្សានេះ ផ្តោតសំខាន់លើប្រធានបទដូចជា និន្នាការវិនិយោគបច្ចុប្បន្ន គន្លឹះសម្រាប់ការវិនិយោគ អ្វីដែលអ្នកវិនិយោគស្វែងរក នៅក្នុងធុរកិច្ចថ្មី និងកំហុសទូទៅនៅពេលស្វែងរកទុនវិនិយោគ។ កម្មវិធីបន្ទាប់ គឺជាការធ្វើបទបង្ហាញជាសាធារណៈ (Pitching ) ដោយស្ថាបនិកចំនួន ១០រូបបានបង្កើតធុរកិច្ចថ្មីដែលមានវឌ្ឍនភាព និងសន្ទុះនៃការលក់ល្អនៅក្នុង ប្រទេសកម្ពុជា។ កម្មវិធីបញ្ចប់នោះគឺជាការភ្ជាប់ទំនាក់ទំនង (Networking) ដែលផ្តល់ឱកាសដ៏ល្អសម្រាប់ស្ថាបនិក ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មផ្សេងទៀត និងអ្នកវិនិយោគដើម្បី ភ្ជាប់ទំនាក់ទំនងរវាងគ្នានិងគ្នា រួមទាំងអនុញ្ញាតឲ្យធុរកិច្ចថ្មី អាចផ្សព្វផ្សាយ និងបង្ហាញផលិតផល ឬសេវាកម្មរបស់ពួកគេទៅកាន់ដៃគូដោយផ្តាល់។ 
  


សហគ្រិនខ្មែរ តាមរយៈគម្រោងអង្គរ ៥០០ សម្រេចបាននូវគោលបំណងចំនួន ៤ រួមមាន៖
 
១. បង្កើតធុរកិច្ចថ្មីដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សចាប់ពីដំណាក់កាលបង្កើតគំនិតរហូតទៅដំណាក់កាល ពង្រីកធុរកិច្ចថ្មីនៅក្នុងតំបន់ជ្រើសរើសសហគ្រិនវ័យក្មេងដែលមានទេពកោសល្យ 
២. ពន្លឿនធុរកិច្ចថ្មីដែលមានសក្តានុពលទៅកាន់កម្រិតអន្តរជាតិដោយប្រើប្រាស់ជំនាញ ចំនេះដឹងរបស់ក្រុមហ៊ុន៥០០ Global បណ្តាញអ្នកវិនិយោគ និងអ្នកណែនាំ 
៣. បង្កើតឱកាសកាន់តែច្រើនសម្រាប់ធុរកិច្ចថ្មី ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយ VCs ក្នុងស្រុក និង អន្តរជាតិ ដើម្បីឈានទៅរកទុនវិនិយោគ
៤.​ បង្កើតប្រព័ន្ធអេកូឡូស៊ីនៃការចាប់ផ្តើមអាជីវកម្មដ៏រស់រវើកដោយលើកកម្ពស់ការផ្ទេរចំណេះដឹងតាមរយៈការណែនាំ និងសកម្មភាពសហគមន៍ផ្សេងទៀត។ 
«អ្នកវិនិយោគក្នុងស្រុក និងមកពីបរទេស ឥឡូវនេះមានឱកាសបានឃើញធុរកិច្ចថ្មីផ្សេងៗគ្នា   ដែលក្រុមហ៊ុន ទាំងនោះលេចឡើងនៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។ ធុរកិច្ចថ្មីអាចមានលទ្ធភាព អាចទទួលបានមូលនិធិ និងជំនួយបច្ចេកទេសដែលពួកគេត្រូវការដោយចូលរួមនៅក្នុងកម្មវិធី “ អង្គរ 500បទបង្ហាញជាសាធារណៈខ្នាតអន្តរជាតិ ”។ ព្រឹត្តិការណ៍សម្រាប់ថ្ងៃនេះដើរតួនាទីយ៉ាងសំខាន់ដើម្បីបង្ហាញពីសក្តានុពលវិស័យធុរកិច្ចនៅក្នុងប្រទេសកម្ពុជា។» នេះបើតាមប្រសាសន៍របស់លោក ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ៕
 
(អត្ថបទពាណិជ្ជកម្ម)
 










© រក្សាសិទ្ធិដោយ thmeythmey.com