ជាតិ
ពីនេះ ពីនោះ
«កាស» មានន័យថា បង្ខិតចូលឱ្យជិត, រូបិយវត្ថុ, ឧបករណ៍​ស្តាប់សំឡេង, កីឡាកាស..
03, Oct 2023 , 7:29 am        
រូបភាព
«កាស» មានន័យ​ផ្សេងៗគ្នា។ នេះ​បើយោង​តាមវចនានុក្រម​ខ្មែរ២០២២ ដែល​រៀបរៀង​ដោយ​ក្រុម​ប្រឹក្សាជាតិ​ភាសាខ្មែរនៃរាជ​បណ្ឌត្យ​សភាកម្ពុជា។

 
-កាស (កិ.) បង្ខិតចូលឱ្យញឹក ឬបង្ខិតចេញឱ្យស្រឡះ, ឱ្យស្រដាស់ :  កាសបន្ទោះឫស្សីឬកាសរនាប; អង្គុយកាសឱ្យជិតៗគ្នាបន្តិចទៅ ដើម្បីឱ្យបានចុះគ្នាច្រើន។  
 
-កាស (ន.) រូបិយវត្ថុសម្រាប់ចាយ មានសណ្ឋានមូល ប្រហោងកណ្ដាល ៤ជ្រុង ធ្វើដោយស្ពាន់, ទង់ដែង, សាំង្កសី, មកពីស្រុកចិន ឬស្រុកអណ្ណាម; សព្វថ្ងៃក្នុងដែនកម្ពុជា លែងប្រើរូបិយវត្ថុនេះតាំងអំពីមានសេន។  
 
-កាស (ន.) គជ់មនុស្ស, គជ់ដំរី។  
 
-កាស (ន.) ឧបករណ៍ម្យ៉ាងដែលមានខ្សែឬឥតខ្សែ ស៊កក្នុងរន្ធត្រចៀកឬក្រសោបត្រចៀក ដើម្បីស្ដាប់សំឡេងពីគ្រឿងអេឡិចត្រូនិកណាមួយ ដោយមិនឱ្យអ្នកដទៃទៀតស្ដាប់ឮ :  ពាក់កាសស្ដាប់ចម្រៀង។  
 
-កាស (ន.) ដែល​ចេញពីពាក្យអង់គ្លេស Catch គឺ ទស្សនីយភាពប្រយុទ្ធមួយប្រភេទនៅបស្ចិមប្រទេស មានលក្ខណ :ជាការសម្ដែងបោកចំបាប់ :  ការប្រកួតកីឡាកាស។  
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com