ជាតិ
នាយកសាលាវត្តបូព៌ ថា ការបញ្ឈប់លក់នំកញ្ចប់ក្នុងសាលា ដើម្បីសុខភាពកុមារ
03, Oct 2023 , 9:19 am        
រូបភាព
សៀមរាប៖ ស្របពេលសាលាបឋមភាគច្រើន នៅក្នុងប្រទេសកម្ពុជា បន្តលក់ដូរនូវអាហារកញ្ចប់ និងភេសជ្ជៈកំប៉ុង ដែលសម្បូរជាតិស្ករ​ខ្ពស់ សាលាបឋមសិក្សាវត្តបូព៌ ក្រុងសៀមរាប បានចាប់ផ្ដើមអនុវត្ត និងហាមឃាត់ ការលក់ដូរអាហារទាំងអស់នេះ។ លោក អន គុណរត្ន័ នាយកសាលាបឋមសិក្សានេះ លើកឡើងថា ការអនុវត្តនេះ គឺដើម្បីលើកកម្ពស់សុខភាពសិស្ស តាមរយៈការទទួលទានអាហារ ដែលមានគុណភាព។ លើសពីនេះ ការលក់នំខ្មែរ ឬអាហារធ្វើថ្មីៗប្រចាំថ្ងៃនោះ ក៏ជាផ្នែកមួយនៃការលើកកម្ពស់ជីវភាពពលរដ្ឋអ្នកផលិតផងដែរ។



លោកអធិប្បាយថា ការហាមលក់ពលរដ្ឋលក់នំកញ្ចប់នេះ ក៏ជួបការលំបាកដែរ ពោលគឺមានការត្អូញត្អែរពីអាជីវករ ថា លក់មិនដាច់។ តែទោះយ៉ាងណា គណៈគ្រប់គ្រងសាលា មិនបានបោះបង់ការអនុវត្តបែបនេះឡើយ។  
 
ក្រោយពេលអនុវត្តវិធានការបានមួយរយៈពេល លោកមើលឃើញថា សិស្សចាប់ផ្ដើមប្ដូរឥរិយាបថ មកនាំគ្នាទទួលទានអាហារទាំងនេះវិញ។ អាហារដែលកំពុងមានលក់ក្នុងសាលារៀននេះ មានដូចជា បង្អែម, នំខ្មែរ, ផ្លែឈើស្រស់, បបរ, បាយ និងនំបញ្ចុកជាដើម៕
 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសដូចតទៅ៖ 
 

Tag:
 ThmeyThmey
  បញ្ឈប់លក់នំកញ្ចប់
  សាលាវត្តបូព៌
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com