ជាតិ
លោក សំ វិច្ឆិកា ត្រូវបានតែងតាំងជាអ្នកនាំពាក្យស្នងការដ្ឋានគនរបាលរាជធានីភ្នំពេញ
03, Oct 2023 , 12:09 pm        
រូបភាព
លោក សំ វិច្ឆកា នាយការិយាល័យផ្សព្វផ្សាយអប់រំ និងជាអ្នកនាំពាក្យថ្មី របស់ស្ងនការដ្ឋាននគរបាលរាជធានីភ្នំពេញ។ រូបពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
លោក សំ វិច្ឆកា នាយការិយាល័យផ្សព្វផ្សាយអប់រំ និងជាអ្នកនាំពាក្យថ្មី របស់ស្ងនការដ្ឋាននគរបាលរាជធានីភ្នំពេញ។ រូបពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ភ្នំពេញ៖ លោក សំ វិច្ឆកា នាយការិយាល័យផ្សព្វផ្សាយអប់រំ ត្រូវបានចាត់តាំងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឆ្លើយឆ្លងព័ត៌មានឱ្យបានទាន់ពេលវេលា។

 
បើតាមសេចក្ដីសម្រេច អ្នកនាំពាក្យថ្មីរូបនេះ មានភារកិច្ច ប្រមូលព័ត៌មានពីគ្រប់មជ្ឍដ្ឋានជាតិ-អន្តរជាតិ ពាក់ព័ន្ធនឹងបាតុភាពអសកម្មក្នុងការអន្តវត្តការងារ របស់កម្លាំងនគរបាលរាជធានីភ្នំពេញ ដើម្បីឆ្លើយតបឱ្យបានទាន់ពេល ប្រកបដោយវិជ្ជាជីវៈ និងសុជីវធម៌។ លើសពីនេះ អ្នកនាំពាក្យ មានភារកិច្ចសហការសម្របសម្រួល ជាមួយគ្រប់ផែនការងារជំនាញទាំង១៣ការិយាល័យជំនាញពាក់ព័ន្ធ អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ដើម្បីប្រមូលផ្ដុំព័ត៌មាន បកស្រាយទៅដល់សាធារណជន។ 
 
ជាមួយគ្នានេះ លោក ជួន ណារិន្ទ ប្រាប់ឱ្យអ្នកនាំពាក្យថ្មី ត្រូវសុំគោលការណ៍ណែនាំពីអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មុនបកស្រាយឬបំភ្លឺព័ត៌មានក្នុងផេកផ្លូវការ និងគេហទំព័រ​របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕ 
 

Tag:
 អ្នកនាំពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com