ជាតិ
អត្ថបទពាណិជ្ជកម្ម
ប្រូម៉ូសិនដ៏ធំមិនធ្លាប់មាន ថែមជូនកញ្ចប់សម្ភារអាជីវកម្ម និងគ្រឿងសង្ហារិមក្នុងផ្ទះ​ ពីបុរី ឡាយ គង់ អេមើរ៉ិល រេស៊ីដេន
03, Oct 2023 , 4:59 pm        
រូបភាព
នាសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំបុរី ឡាយ គង់ អេមើរ៉ិល​​ រេស៊ីដេន បានរៀបចំសន្និសីទសារព័ត៌មាន​រ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ​ក្រោមអធិបតីភាព អគ្គនាយកក្រុមហ៊ុន ឡាយ​ គង់ អ៊ិនធើណេសិនណល លោក​ ស្រេង គង់ និង អគ្គនាយិកាក្រុមហ៊ុន ឡាយ គង់ អេមើរ៉ិល​​ រេស៊ីដេន លោកស្រី គង់ ស្រីលក្ខណ៍ ក៏ដូចជាថ្នាក់ដឹកនាំរបស់បុរី​ ឡាយ គង់ អេមើរ៉ិល​​ រេស៊ីដេន និងភ្ញៀវកិត្តិយសជាច្រើនទៀត។

ក្នុងឱកាសនោះផងដែរ លោកស្រី គង់ ស្រីលក្ខណ៍ បានមានប្រសាសន៍ថា៖ «ដើម្បីបំពេញតម្រូវការពិតរបស់អតិថិជនសម័យថ្មី ជាមួយនឹងគំនិតច្នៃប្រឌិត បុរី ឡាយ គង់ អេមើរ៉ិល​​ រេស៊ីដេន បានផ្តល់ជូនប្រភេទម៉ូតផ្ទះជាច្រើនប្រភេទ សម្រាប់អតិថិជនងាយស្រួល​ជ្រើសរើស ដោយផ្តោតសំខាន់ជាចម្បងទៅលើគុណភាព តម្លៃ និងសេវាកម្មបម្រើអតិថិជន។
 
ក្រៅពីនេះផងដែរ លោកស្រី បានប្រកាសជាផ្លូវការនូវប្រម៉ូសិនដ៏ធំចុងឆ្នាំ២០២៣​ រាល់អតិថិជនទាំងអស់ដែលបានទិញផ្ទះពីបុរី​ ឡាយ គង់ អេមើរ៉ិល​​ រេស៊ីដេន ចាប់ផ្តើមពីខែតុលា នេះរហូតដល់ដំណាច់ឆ្នាំ២០២៣ នឹងទទួលបានប្រម៉ូសិនពិសេសនេះ ។ 
  


បន្ថែមពីនេះទៅទៀត លោក​ ស្រេង គង់ អគ្គនាយកក្រុមហ៊ុន ឡាយ​ គង់ អ៊ិនធើណេសិនណល បានមានប្រសាសន៍ថា ដោយផ្អែកលើបទពិសោធន៍ជាច្រើនឆ្នាំរបស់ បុរី ឡាយ គង់ ក្នុងវិស័យសំណង់ ដោយផ្តល់នូវលំនៅដ្ឋានគុណភាពខ្ពស់ និងស្តង់ដារ ដែលអតិថិជនអាចជឿទុកចិត្តបាន ទោះបីស្ថិតក្នុងស្ថានការណ៍លំបាកយ៉ាងណាក៏ដោយ យើងទាំងអស់គ្នានឹងប្រឹងប្រែងជម្នះរាល់ឧបសគ្គ និងស្វែងរកដំណោះស្រាយជូនអតិថិជនជានិច្ច។ លោក ក៏បានសម្ដែងការថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមគ្រួសារ ដៃគូសហការ ក្រុមការងារទាំងអស់ ដែលបានចូលរួមសហការ ដែលអាចធ្វើឲ្យ ឡាយ គង់ អ៊ិនធើណេសិនណល អាចឈរជើងមកដល់សព្វថ្ងែ ក្នុងវិស័យសំណង់ជិត ៣០ឆ្នាំមកនេះ។  
 





ក្នុងកំឡុងពេល បើក​សន្និសីទសារព័ត៌មាននេះ​ដែរ កញ្ញា រ៉េត ណារូ ប្រធានទីប្រឹក្សាផ្នែកលក់ បានបញ្ជាក់បន្ថែមទៀតថា ទាក់ទងជាមួយនឹងប្រម៉ូសិនដ៏ធំចុងឆ្នាំ២០២៣នេះ អតិថិជនទាំងអស់ មានឱកាសទទួលបានគ្រឿងសម្ភារប្រកបអាជីវកម្មមួយឈុត និងការឌីហ្សាញដេគ័រ ពេលអតិថិជនទិញផ្ទះប្រភេទ អាជីវកម្ម Shop House និង គ្រឿងសង្ហារិមពេញមួយតួផ្ទះ ពេលអតិថិជនទិញផ្ទះប្រភេទ វីឡាកូនកាត់ អេមើរ៉ិល ពីបុរី ឡាយ គង់ អេមើរ៉ិល​​ រេស៊ីដេន បូករួមជាមួយនឹងការបង់ប្រាក់មានភាពងាយស្រួល និងបត់បែនជូនអតិថិជន។ ផ្ទះអាជីវកម្ម Shop House គឺជាប្រភេទផ្ទះ ដែលមាន មានបន្ទប់គេងមេគ្រួសារចំនួន​ ១​ បន្ទប់គេង សមាជិកគ្រួសារចំនួន ៣ បន្ទប់ទទួលភ្ញៀវទូលាយ ផ្ទះបាយទំនើប បន្ទប់ទឹកចំនួន ៥  ឃ្លាំងស្តុកសម្ភារចំនួន ១ ស្កាយបាខាងលើផ្ទះ កន្លែងចតឡានធំទូលាយ ជាមួយនឹងលំហគ្រប់ជាន់ ដើម្បីឱ្យផ្ទះទទួលបានពន្លឺព្រះអាទិត្យ ខ្យល់បរិសុទ្ធ និងធម្មជាតិបៃតងស្រស់បានគ្រប់ពេល។ ចំណែក​ វីឡាកូនកាត់ អេមើរ៉ិល មានបន្ទប់គេងចំនួន ៤ ដែលមានបន្ទប់ទទួលភ្ញៀវទូលាយ ផ្ទះបាយទំនើប បន្ទប់ទឹកចំនួន ៥  កន្លែងចតឡានធំទូលាយ និងកន្លែងផ្សេងៗទៀត។ ដើម្បីស្វែងយល់បន្ថែមអំពី ប្រភេទផ្ទះ វីឡាកូនកាត់ស្តាឡាយ៍។
 

















សូមទាក់ទងបុគ្គលិកផ្នែកលក់តាមរយៈ៖
 
លេខទូរសព្ទ៖ 011 /015 366 660 
តាមតេឡេក្រាម៖ https://t.me/LayKongEmeraldResidence
 Facebook៖​ www.facebook.com/Borey Lay Kong Emerald Residence បុរី ឡាយ គង់ ឬអញ្ជើញមកទីតាំងផ្ទាល់ដែលមានចម្ងាយ ៨០០​ ម៉ែត្រតែប៉ុណ្ណោះពីស្ពានអាកាសចោមចៅ ជាប់ផ្លូវជាតិលេខ ៣ តែម្តង៕
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com