ជាតិ
អត្ថបទពាណិជ្ជកម្ម
បញ្ចុះតម្លៃ $5 ភ្លាមៗពី Nham24សម្រាប់ការទូទាត់តាមរយៈ PPCBank PAY
03, Oct 2023 , 3:03 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣៖ កាន់តែងាយស្រួល កាន់តែចំណេញ សម្រាប់លោកអ្នកធ្វើការកម្ម៉ង់អាហារពី Nham24! ធនាគារ PPCBank បានសហការជាមួយNham24 ដែលជាក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូនម្ហូបអាហារធំជាងគេនៅកម្ពុជាក្នុងការផ្តល់មធ្យោបាយទូទាត់ប្រាក់សម្រាប់អតិថិជនតាមរយៈ PPCBank PAY។
 
ដើម្បីជាការអបអរសាទរដល់កិច្ចសហការថ្មីនេះ រាល់អតិថិជនដែលប្រើប្រាស់ PPCBank PAY ដើម្បីទូទាត់ការកុម៉្មង់អាហារតាមកម្មវិធី(App) និងវេបសាយរបស់Nham24 នឹងទទួលបានការបញ្ចុះតម្លៃ $5 ភ្លាមៗ។ ប្រ៉ូម៉ូសិនដ៏ពិសេសនេះ ផ្តល់ជូនសម្រាប់អតិថិជនដែលធ្វើការកុម្ម៉ង់មួយលើកចាប់ពី $10ឡើងទៅ។ ការផ្ដល់ជូនចំនួន3លើក សម្រាប់អតិថិជនម្នាក់ រហូតដល់អស់ពីស្តុក។
 
តាមរយៈភាពជាដៃគូរវាងធនាគារ PPCBank និង Nham24 បាននាំមកនូវមធ្យោបាយទូទាត់ដ៏ទំនើបបែបឌីជីថលសម្រាប់អតិថិជនក្នុងការកុម្ម៉ង់អាហារគ្រឿងទេស និងទំនិញជាច្រើនមុខពី Nham24 ប្រកបដោយភាពងាយស្រួលបំផុត។ កិច្ចសហការថ្មីនេះ ត្រូវបានគេរំពឹងថានឹងបើកឱកាសកាន់តែទូលំទូលាយសម្រាប់អតិថិជនក្នុងការទូទាត់អនឡាញជាមួយធនាគារ  PPCBank ក៏ដូចជាជួយគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs)ឲ្យសម្រេចបានកំណើននៃការលក់ និងប្រាក់ចំណូលពីអាជីវកម្មរបស់ខ្លួន។ 
 
កិច្ចសហការនេះថែមទាំងបានរួមចំណែកលើកកម្ពស់ការទូទាត់ដោយមិនប្រើសាច់ប្រាក់នៅក្នុងប្រទេសកម្ពុជាផងដែរ។ 
 
ធនាគារ PPCBank មានមោទនភាពក្នុងការណែនាំដៃគូសហការថ្មីៗជាបន្តបន្ទាប់ ដើម្បីបង្កើនភាពងាយស្រួលក៏ដូចជាពង្រីកជម្រើសនៃការទូទាត់កាន់តែសម្បូរបែបថែមមួយ កម្រិតទៀតសម្រាប់អតិថិជនខ្លួន។
 
ធនាគារ PPCBank នៅតែបន្តប្ដេជ្ញាចិត្តខ្ពស់ក្នុងការផ្ដល់ជូនដំណោះស្រាយទូទាត់ដែលមានភាពសាមញ្ញងាយស្រួលស្របទៅតាមតម្រូវការប្រចាំថ្ងៃរបស់អតិថិជន។ មធ្យោបាយទូទាត់របស់យើងបានធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងសម្រាប់អាជីវកម្មនៅក្នុងប្រទេសកម្ពុជាដែលមាននិន្នាការទិញទំនិញអនឡាញ និងការទូទាត់បែបទំនើបក្នុងយុគសម័យឌីជីថលនេះ។
 
តោះ! ចង់ដឹងថាអាហារថ្ងៃត្រង់មានអ្វីពិសេសខ្លះនៅ Nham24? ធ្វើការកម្ម៉ង់ឥឡូវនេះ ដើម្បីទទួលបានការបញ្ចុះតម្លៃ$5 រហូតដល់អស់ពីស្តុក។ 
 
ប្រសិនបើលោកអ្នកមិនទាន់មានគណនី PPCBank សូមទាញយកកម្មវិធី PPCBank Mobile ឥឡូវនេះ៖ https://ppcbank.com.kh/app/
សម្រាប់ព័ត៌មានបន្ថែមសូមទូរស័ព្ទទៅលេខ៖ 0963 909 909 / 023 909 909
របៀបបើកគណនីរហ័ស PPCBank៖ 
 






(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com