ជាតិ
អត្ថបទពាណិជ្ជកម្ម
Attitude Mom បើកសាខាថ្មី និងត្រៀមខ្លួនរួចជាស្រេចធ្វើជាទីប្រឹក្សាសម្រាប់អ្នកម្ដាយទៅលើការបំបៅកូនដោយទឹកដោះម្តាយនៅកម្ពុជា
03, Oct 2023 , 2:40 pm        
រូបភាព
កម្មវិធីសម្ពោធ “Attitude Mom Shop” នាថ្ងៃទី០២ ខែតុលា ឆ្នាំ ២០២៣ ដែលមានលោក Chanon Lukraimon និងលោកស្រី Aim Suree Khunmongkolwut នាយកប្រតិបត្តិនៃក្រុមហ៊ុន Attitude Mom & Plentitude ជាអធិបតី។ ក្នុងពិធីបើកសម្ពោធហាងថ្មីនេះ អ្នកសារព័ត៌មាន និងភ្ញៀវកិត្តិយស ជាច្រើនរូប ត្រូវបានអញ្ជើញឱ្យមកទស្សនាសាខា ដោយប្រាប់ពីបន្ទប់ទៅតាមផ្នែកផ្សេងៗនៅក្នុងហាង។
 
លោក ឆាណុន លូក្រៃអាក់ម៉ន បាននិយាយថា៖ “Attitude Mom មើលឃើញពីបញ្ហាដែលកើតឡើងចំពោះអ្នកម្តាយក្រោយសម្រាល ដែលមិនជោគជ័យក្នុងការបំបៅកូនដោយទឹកដោះម្តាយ។ ដូច្នេះហើយ ទើបយើងមានបំណងផ្សព្វផ្សាយអំពីសារៈសំខាន់នៃទឹកដោះម្តាយ និងបានបង្កើតម៉ាស៊ីនបូមទឹកដោះ ដើម្បីបំពេញតម្រូវការរបស់អ្នកម្តាយសម័យថ្មី ហើយយើងក៏មានការបណ្តុះបណ្តាលទៅលើរឿងទឹកដោះម្តាយ ការថែរក្សាខ្លួនមុនពេលសម្រាលកូន និងក្រោយពេលសម្រាលទារក ការបំបៅកូនដោយទឹកដោះម្តាយ ឬប្រើម៉ាស៊ីនបូមទឹកដោះ គឺជាជំនួយការដ៏សំខាន់សម្រាប់អ្នកម្តាយសម័យទំនើបដែលត្រូវការចេញទៅធ្វើការខាងក្រៅដើម្បីផ្តល់ឲ្យអ្នកម្តាយកម្ពុជា ទទួលបានជោគជ័យក្នុងការបំបៅកូនដោយទឹកដោះម្តាយ”។ 
 
ក្នុងឱកាសនេះផងដែរ យើងក៏ទទួលបានកិត្តិយសពីនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ - DITP និងលោក កែវ កញ្ញវេសនា នាយកប្រតិបត្តិនៃ Baby Outlet ដែលជានាយកប្រតិបត្តិ ឡើងនិយាយជូនពរអបអរសាទរក្នុងការបើកសាខាថ្មី។ 
 


នៅក្នុងកម្មវិធីនេះ យើងមានសិក្ខាសាលាផ្តល់ចំណេះដឹងអំពីទឹកដោះម្តាយ ដោយវេជ្ជបណ្ឌិត ឯក ម៉េងលី និង អ្នកម៉ាក់ Adda angel ដែលមកចែករំលែកបទពិសោធន៍ពីអ្នកម្តាយពិតៗ​ និងប្រូម៉ូសិនពិសេសបញ្ចុះតម្លៃ 50% ដែលមានអ្នកម៉ាក់ជាច្រើនចាប់អារម្មណ៍។ 
 
Attitude Mom មិនត្រឹមតែលក់ម៉ាស៊ីនបូមទឹកដោះប៉ុណ្ណោះទេ ប៉ុន្តែយើងក៏មានផ្តល់សេវាកម្មប្រឹក្សាដល់អ្នកម្តាយតាំងពីមុនសម្រាល និងក្រោយពេលសម្រាលកូន មានវគ្គបណ្តុះបណ្តាលដើម្បីផ្តល់ចំណេះដឹងលើផ្នែកផ្សេងៗអំពីទឹកដោះម្តាយពីអ្នកជំនាញផងដែររ។ សម្រាប់អ្នកម្តាយថ្មីថ្មោង ដែលមានការព្រួយ បារម្ភ អំពីវិធីបញ្ចេញទឹកដោះម្តាយយើងរីករាយផ្តល់ការប្រឹក្សាដល់អ្នកម្តាយរាល់ការប្រើប្រាស់៕
 
(អត្ថបទពាណិជ្ជកម្ម)
 














© រក្សាសិទ្ធិដោយ thmeythmey.com