ជាតិ
ពីនេះ ពីនោះ
កង់បី! សម័យសង្គមរាស្ត្រនិយមហៅ ឡាំប៉ាតា តាមឈ្មោះក្រុមហ៊ុន, បច្ចុប្បន្នហៅ ផាសអាប់,​តុកតុក
04, Oct 2023 , 7:29 am        
រូបភាព
«កង់បី» តាមនិយមន័យពាក្យ​សាមញ្ញ​ដែលពន្យល់​ក្នុង​វចនានុក្រម​ខ្មែរ២០២២ របស់​ក្រុម​ប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យ​សភាកម្ពុជា  មានន័យថា មធ្យោបាយដឹកជញ្ជូនដោយរ៉ឺម៉កដែលអូសដោយម៉ូតូដឹកអ្នកដំណើរយកថ្លៃឈ្នួល។

 
ថ្វីបើចំនួនកង់មានដល់ទៅបួន តែគេនៅតែហៅថាកង់បីដដែល :  ជិះកង់បី, សូមហៅកង់បីឱ្យខ្ញុំផង!  
 
ពាក្យ​នេះ ក៏សំដៅ​ដល់​មធ្យោបាយដឹកជញ្ជូនដោយម៉ូតូមានកង់បីយកថ្លៃឈ្នួល ផងដែរ។ តាមវចនានុក្រម​ថ្មី សម័យសង្គមរាស្ត្រនិយមគេហៅកង់បីថា «ឡាំប៉ាតា» Lambretta តាមឈ្មោះក្រុមហ៊ុនផលិត។ សព្វថ្ងៃនេះជួនគេហៅ «ផាសអាប់» តាមឈ្មោះកម្មវិធីសម្រាប់ហៅរថឈ្នួលតាមប្រព័ន្ធអ៊ីនធឺណិត ឬជួនហៅតាមភាសាថៃថា តុកតុក ក៏មាន៕
 
 
 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com