អន្តរជាតិ
​​​ន​យោ​បាយ​ជាតិ​
៤នាក់ស្លាប់ក្នុងការបាញ់ប្រហារនៅផ្សារ Siam Paragon, ប៉ូលិសចាប់ជនសង្ស័យអាយុ១៤ឆ្នាំ
03, Oct 2023 , 6:36 pm        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស៤នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួសអំឡុងការបាញ់ប្រហារនៅផ្សារទំនើប Siam Paragon ក្នុងទីក្រុងបាងកកនៅថ្ងៃទី៣ ខែតុលា។



បើតាមសេវា​សង្គ្រោះ​បន្ទាន់​របស់​ថៃ​ មនុស្ស​៣​នាក់បានស្លាប់ក្នុងការបាញ់ប្រហារ​។ តួលេខនេះ ត្រូវបានកែប្រែ បន្ទាប់ពីមនុស្សម្នាក់ទៀតបានស្លាប់ដោយសាររបួសធ្ងន់។ អាជ្ញាធរ​សុខាភិបាល​ក៏​បាន​និយាយ​ថា ​អ្នក​របួស​ម្នាក់​ជា​ជនបរទេស។

ភ្លាមៗក្រោយបាញ់ប្រហារ ប៉ូលិស​ថៃ​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់ជា​ខ្មាន់​កាំភ្លើង​អាយុ​១៤​ឆ្នាំ។

នាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន បានប្រាប់អ្នកយកព័ត៌មានថា ខ្មាន់កាំភ្លើងត្រូវបានចាប់ខ្លួន បន្ទាប់ពីចូលខ្លួនឱ្យប៉ូលិស។

មនុស្សរាប់រយនាក់ បានរត់ចេញពីផ្សារ Siam Paragon ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់អ្នកទេសចរ។ ផ្សារ​នេះ​ត្រូវ​បាន​បិទ​ទ្វារភ្លាមដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com