ជាតិ
ផ្អាកចរាចរណ៍យានយន្តធុនធំលើផ្លូវជាតិលេខ៣១៣ ក្នុងភូមិសាស្ត្រឃុំធាយ ស្រុកបាភ្នំ
03, Oct 2023 , 6:57 pm        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ
ភ្នំពេញ៖ ជំនន់ទឹកភ្លៀងបានកើនឡើង រហូតជន់លិចកំណាត់ផ្លូវជាតិលេខ៣១៣ ត្រង់ចំណុចស្ពានស្នេហ៍ និងផ្លូវបេតុងបង្ហៀរទឹក ស្ថិតក្នុងភូមិកំពង់ស្នេហ៍ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។



អាជ្ញាធរស្រុកបាភ្នំ បានសម្រេចហាមឃាត់មិនឱ្យយានយន្តធុនធំគ្រប់ប្រភេទ ធ្វើចរាចរណ៍ នៅចំណុចជន់លិចនេះឡើយ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ និងរក្សាគុណភាពផ្លូវ ស្ពាន កុំឱ្យបាក់ស្រុត រហូតមានការជូនដំណឹងជាថ្មី។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលស្រុកបាភ្នំ នៅថ្ងៃទី៣ខែតុលានេះ ដែលបានបញ្ជាក់ថា រថយន្តធុនតូច កង់ ម៉ូតូ និងអ្នកធ្វើដំណើរដោយថ្មើរជើង ត្រង់ចំណុចស្ពានស្នេហ៍ និងផ្លូវបេតុងបង្ហៀទឹក អាចឆ្លងកាត់បាន ប៉ុន្តែត្រូវមានការប្រុងប្រយ័ត្នខ្ពស់៕

© រក្សាសិទ្ធិដោយ thmeythmey.com