ជាតិ
លោក ទៀ សីហា លុបឈ្មោះទាហានម្នាក់ដែលប្រើប្រាស់គ្រឿងញៀនចេញពីក្របខណ្ឌ
03, Oct 2023 , 9:56 pm        
រូបភាព
សៀមរាប៖ លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលុបឈ្មោះនាយទាហានម្នាក់ ឈ្មោះ «ពោន ធា» ចេញពីក្របខណ្ឌ នៃកងយោធពលខេមរភូមិន្ទ ដោយសារពាក់ព័ន្ធនឹងករណីការប្រើប្រាស់គ្រឿងញៀន។ បើយោងតាមប្រកាសរបស់ក្រសួងការពារជាតិ ដែលត្រូវបានផ្សព្វផ្សាយនៅយប់ថ្ងៃទី៣ ខែតុលានេះ នាយទាហានរូបនេះ ជាគ្រូបច្ចេកទេសថ្មើរជើង សាលានាយទាហានសកម្ម នៃកងយោធពលខេមរភូមិន្ទ៕
 

Tag:
 ទៀ សីហា
  ទាហាន
  ពោន ធា
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com